adverise with khmeread Wac rz pellets v chelsea friendly match

ដំណឹង​ល្អ​សម្រាប់​ប្រិយមិត្ត Chelsea! គ្រូបង្វឹក​ថ្មី​មាន​ផែនការ​ធំ​មិន​ធ្លាប់មាន​សម្រាប់​រដូវ​កាល​ទីមួយ​របស់ខ្លួន​

    ​Antonio Conte បានកំណត់​ចក្ខុវិស័យ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League នៅ​រដូវ​កាល​ទីមួយ​របស់គាត់​នៅ​អង់គ្លេស គឺ​ធ្វើឱ្យ​ដូច Juventus អ៊ីចឹង ដែល​លើក​ពាន​មួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​ទៀត​។​

​    ​ហើយ​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea រូបនេះ​ជឿជាក់ថា ការខកខាន​របស់​តោ​ខៀវ​ក្នុង​ការប្រកួត​នៅ​តំបន់​អឺរ៉ុប អាច​ផ្តល់ជូន​ពួក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​មួយ​ធៀប​នឹង​ដៃគូ​ប្រជែង​របស់ខ្លួន ដែល​វា​ដូច​ទៅនឹង​អ្វីដែល​គាត់​បានធ្វើ​ពេល​ដឹកនាំ Juventus ត្រឡប់​ទៅកាន់​ប្រជុំ​ក្រុម​ខ្លាំង​វិញ​នៃ​បាល់ទាត់​អ៊ីតាលី​កាលពី​បួន​ឆ្នាំមុន​។​

​    ​សេះបង្កង់​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​ប្រាំពីរ កាលពី​ឆ្នាំ ២០១១ ប៉ុន្តែ​គ្មាន​កៅអី​ក្នុង​អឺរ៉ុប​សម្រាប់​ពួកគេ​ឡើយ ហើយ Conte បាន​ដឹកនាំ​ពួកគេ​ទទួលបាន​ពាន​ត្រឡប់​មកកាន់​ទឹកដី​ទីក្រុង Turin នៅ​រយៈពេល ១២​ខែ​បន្ទាប់​។​

​    ​ហើយ​បច្ចុប្បន្ន​គាត់​អះអាងថា​នឹងធ្វើ​បែបនេះ​ដូចគ្នា​ជាមួយ Chelsea បន្ទាប់ពី​រដូវ​កាល​ដ៏​ល្អក់កករ​ដែល​ម្ចាស់​ជើងឯក​ចាស់​មួយ​នេះ​បានបញ្ចប់​ត្រឹម​លេខ​រៀង​ទី ១០​កាលពី​រដូវ​កាល​មុន​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បញ្ជាក់ថា "​ក្នុង​រដូវ​កាល​ដំបូង​របស់ខ្ញុំ​ពេល​កាន់កាប់ Juventus ពួកគេ​គឺ​បាន​ស្ថិតនៅក្នុង​តំបន់​ស្រដៀង​គ្នា​នេះ​។ ខ្ញុំ​បាន​ចូល​ដឹកនាំ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ចំណាត់ថ្នាក់​ទី​ប្រាំពីរ​នា​រដូវ​កាល​មុន​នោះ​។ ជាក់ស្តែង យើង​មិនបាន​លេង​ក្នុង Champions League ឬ Europa League ឡើយ ហើយ​ថាមពល​របស់​យើង​មាន​ត្រឹមតែ​ផ្តោតទៅលើ​ពាន​លី​ក​ប៉ុណ្ណោះ​។ ប៉ុន្តែ​យើង​បានឈ្នះ​ពាន បន្ទាប់ពី​បញ្ចប់​ត្រឹម​លេខ​ប្រាំពីរ​រដូវ​កាល​មុន​។ យើង​អាច​ទាញយក​ប្រយោជន៍ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​ធ្វើបែបនេះ​ដូចគ្នា​ជាមួយ Chelsea"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់