adverise with khmeread Zlatan ibrahimovich mobbed by fans as he arrives back to hotel with family %282%29

ដើរ​មើល​ទីក្រុង​ឱ្យ​ស្រួល​ចិត្ត​បន្តិច​មិនបាន​! Zlatan គ្រាន់តែ​ដើរ​តាមផ្លូវ​អ្នកគាំទ្រ​នាំគ្នា​ចោមរោម​ដូច​រុយ​រោម​

    ​Zlatan Ibrahimovic ឥឡូវនេះ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព​សម្បើម​រួចរាល់​នៅ​ទីក្រុង Manchester ខណៈដែល​ប្រិយមិត្ត​ឈរ​តម្រង់​ជួរ​គ្នា​ដើម្បី​មានឱកាស​ជួប​គាត់​ផ្ទាល់​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​រីករាយ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​មិនអាច​បំភ្លេចបាន​ក្នុងប្រទេស​ស៊ុយអែត​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ដោយ​គាត់​អា​ចរក​គ្រាប់​បាល់​សម្រាប់​បិសាច​ក្រហម​ក្នុងការ​ប្រកួត​ដែល​បានបញ្ចប់​ទៅក្នុង​លទ្ធផល ៥-២ ទៅលើ Galatasaray ក្នុង​ទឹកដី Ullevi Stadium ទីក្រុង Gothenburg​។​

​    ​Ibrahimovic បាន​វិលត្រឡប់​មកកាន់​ទី​អាស្រ័យ​ថ្មី​របស់គាត់​កាលពី​ថ្ងៃអាទិត្យ ដោយបាន​រីករាយ​ដើរ​កម្សាន្ត​នៅឯ​តំបន់​មួយចំនួន​នៅ​ទីក្រុង Manchester ជាមួយនឹង​គ្រួសារ​របស់គាត់​។​

​    ​ហើយ​ខណៈ​ពេលនោះ ក្រុម​អ្នកគាំទ្រ​មិនអាច​រង់ចាំ​បានឡើយ​ដើម្បី​ទទួល​បានការ​ផ្តិត​យក​រូបភាព​ជាមួយនឹង​វីរបុរស​ថ្មី​របស់​ពួកគេ ដោយ​នាំគ្នា​ស្ទុះ​ទៅ​ចោមរោម​ដើម្បី​ទទួលបាន​ឱកាស​ថតរូប Selfie រួមជាមួយ​នឹង​ភរិយា​របស់គាត់ Helena ដូច​រុយ​រោម​យ៉ាង​អ៊ីចឹង​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់