adverise with khmeread 13875131 268465260201261 1307887956 n

វាយ​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​បានសម្រេច​យកទៅ​បញ្ចាំ​បាន​លុយ​២៥០​ដុល្លារ​ចាយ​ខ្ទេច

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​វាយយក​ម៉ូតូ​នៅ​យប់​ថ្ងៃទី​១​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៣​ និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​ផ្កូ​វ​លេខ​៩៣ ក្រុមទី​១៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រហូតដល់​ល្ងាច​ទើប​ចាប់ខ្លួនបាន។​

    ប៉ូលិស​និយាយថា លុះ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ជនរងគ្រោះ​​ឈ្មោះ លេ​វ ស្រី​លី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ​សង្កាត់​ប្ញ​ស្សី​កែវ​មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន ព្រី​ន ​បានមក​ដាក់ពាក្យ​បណ្ដឹង ហើយ​កម្លាំង​ជំនាញ​អធិការដ្ឋាន និង​ប៉ុស្តិ៍​​បើក​ការស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​មុខសញ្ញា​ជនសង្ស័យ​​។​

    ប៉ូលិស​បន្តថា នៅ​ម៉ោង​៤ ​និង​៣១​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំណុច​ក្រុមទី​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ ​កម្លាំង​ប៉ូលិសបាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ គៀត សុវណ្ណារ៉ា ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សង្កាត់​ទួល​សង្កែ មុខរបរ​​មិន​ប្រាកដ​ នាំខ្លួន​ម​កប៉ុស្តិ៍ដើម្បីសាកសួរ។​

    ជនសង្ស័យ​បាន​សារភាព​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ម្នាក់​ឯង​វាយយក​ម៉ូតូ​ម៉ាក ​HONDA (​ស្កុប​ពី​)​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AQ-7969 ​ពី​ជនរងគ្រោះ​ប្រាកដ​មែន ហើយ​យកទៅ​បញ្ចាំ​នៅ​ម្ដុំ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ចំនួន​២៥០$ ហើយ​ចាយវាយ​ផឹកស៊ី​អស់ហើយ​។​

    បច្ចុប្បន្ន​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ គៀត សុវណ្ណារ៉ា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់