adverise with khmeread 3c9a9df9 9804 4a69 ba30 7aa8874828d4

រំលោភ​បូក​លើ​កម្មការិនី​រោងចក្រ​ម្នាក់រហូតដល់​សន្លប់​...ប៉ូលិស​វ៉ៃខ្នោះ​បាន៥​នាក់

    កណ្តាល ៖ មាន​ករណី​ចាប់រំលោភ​សេព​សន្ធ​វៈ​បូក​លើ​នារី​ម្នាក់​រហូត​សន្លប់​កើតឡើង​នា​ថ្ងៃទី០១ សីហា ឆ្នាំ២០១៦ វេលា​ម៉ោង​៩​ និង​១០​នាទី​យប់​នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​៥​នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ឡ​.​ច​.​ដ​. ភេទ​ស្រី អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្ម​ការី​នី មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង​។​

    វត្ថុតាង​ចាប់យក ម៉ូតូ​ចំនួន០២​គ្រឿង ​ម៉ាក​ហុងដា​និ​ច ពណ៌​ស គ្មាន​ស្លាក​លេខ  និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា គុប​មូល ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល ​1O-9258 និង​ស្រោមអនាម័យ​មិនទាន់​ប្រើ​ចំនួន​មួយ ជា​របស់​ឈ្មោះ ឆ្លូញ​។

    ប៉ូលិស​បន្តថា ជនសង្ស័យ​ មាន០៥​នាក់​ដែល​ឃាត់ខ្លួន​ទី១-ឈ្មោះ រ៉េត រដ្ឋា ហៅ​មោគ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​, ២-ឈ្មោះ សុភាព ឆ្លូញ ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៣- ឈ្មោះ កែវ ឆ្លាត ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៤-ឈ្មោះ យ៉ុង យុ​ត ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ និង​៥-ឈ្មោះ ធី លាង ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​
​អ្នក​ទាំង​ប្រាំ​ខាងលើ​មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាលដូចគ្នា​។​

    ប៉ូលិស​ន្ត​ថា នៅ​ថ្ងៃទី​០១ សីហា ឆ្នាំ២០១៦ វេលា​ម៉ោង​៨​យប់​ឈ្មោះ រ៉េត រដ្ឋា បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​មិត្តស្រី​ឈ្មោះ ឡ​.​ច​.​ដ​ ​ដើម្បី​មក​រួមភេទ។ ពេលនោះ​ឈ្មោះ ឡ​.​ច​.​ដ​ បាន​ដើរមក​ឆ្លងដពីឃុំ​កោះ​ខែល​ មក​ឃុំ​ខ្ពប ដោយមាន​ឈ្មោះ កែវ ឆ្លាត និង​ឈ្មោះ រ៉េត រដ្ឋា ចាំ​ទទួល។​

    ពេលទៅដល់​ត្រើយម្ខាង​ឈ្មោះ ឆ្លាត ឌុប​ ឈ្មោះ រដ្ឋា និង​ឈ្មោះ​ ឡ​.​ច​.​ដ​. ដោយ​ម៉ូតូ​ម៉ា​កនិច​សំដៅ​ចូល​អនុវិទ្យាល័យ​ខ្ពប។ ពេល​ជាមួយគ្នា​នោះ​មាន​ភ្លើង​ពិល​គេ​ចុច​ឆ្វេ​ក​ឆ្វាច​ឈ្មោះ ឆ្លាត ឌុប​ ឈ្មោះ រដ្ឋា និង​ឈ្មោះ ឡ​.​ច​.​ដ​ ចេញ​សំដៅទៅ​ចំការ​ស្វាយ​ស្ថិតនៅ​ខាងត្បូង​ព្រែក​វត្ត​ខ្ពប​ទៅ​ទិសខាងកើត​ឃ្លាត​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​ផ្លូវ​លេខ​១១០ (​ខាងកើត​ទន្លេបាសាក់​)។​

    ចំណែក​ឈ្មោះ សុភាព ឆ្លូញ ជិះ​ម៉ូតូ​គុប​មូល​ឌុប​ឈ្មោះ យ៉ុង យុ​ត និង​ឈ្មោះ ធី លាង តាម​ពីក្រោយ ។ ពេលទៅដល់​វេលា​ម៉ោង៩ ​និង​១០​នាទី​ថ្ងៃ​ដដែល ឈ្មោះ រ៉េត រដ្ឋា ឱ្យ​ឈ្មោះ ឡ​.​ច​.​ដ ​ដេក​ដី​រួច​ស្រាតខោ​ក្រៅ​និង​ខោ​ក្នុង​របស់ជនរងគ្រោះហើយ​រំលោភ​សេពសន្ថវៈ​មុនគេ បាន​មួយ​លើក​។​

    បន្ទាប់មក​ឈ្មោះ កែវ ឆ្លាត រំលោភ​បាន​មួយ​លើក និង​ឈ្មោះ សុភាព ឆ្លូញ កំពុង​រំលោភ​សេពសន្ថវៈ​ក៏​ជនរងគ្រោះ​សន្លប់។ ឈ្មោះ ឆ្លូញ ក៏​បញ្ឈប់​សកម្មភាព​តែម្តង (​ដោយ​ប្រើ​ស្រោមអនាម័យ​ទាំងអស់គ្នា​)។ ចំណែក​ឈ្មោះ ធី លាង និង​ឈ្មោះ យ៉ុង យុ​ត នៅចាំ​ម៉ូតូ​មិនបាន​រំលោភ​សេពសន្ថវៈ​ទេ​គឺ​នៅពេលនោះ​ឈ្មោះ រ៉េត រដ្ឋា បាន​បី​ជនរងគ្រោះ​ដោយឱ្យ​ឈ្មោះ សុភាព ឆ្លូញ ឌុប​ដោយ​ម៉ូតូ​គុប​សេ​៥០។​

    ហើយ​ឈ្មោះ ឆ្លាត ជិះ​ម៉ូតូ​ម៉ា​កនិ​ច​ឌុប​ឈ្មោះ យុ​ត និង​ឈ្មោះ លាង សំដៅ​មក​ឆ្លង​ដ​ ចុង​កោះ ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្អាង បាន​អន្តរាគមន៍ និង​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ខាងលើ។ ចំណែក​ជនរងគ្រោះ​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​តា​លន់​៕

adverise with khmeread

មតិយោបល់