adverise with khmeread Rubymain

ចៀ​វៃ​និយាយថា​នាង​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​វត្តមាន​តារា​សម្តែង​សំណព្វចិត្ត​មួយ​ដួង​ក្នុង​ពិធី​រៀបការ​របស់​នាង​នៅ​កោះ​បាលី​

    ​តារា​ប៉ុស្តិ៍​ទូរទស្សន៍​តៃវ៉ាន់​នាង Ruby Lin (​ចៀ​វៃ​) និង​លោក Wallace Huo ទើបតែ​រៀបការ​ហើយ​នៅ​រមណីយដ្ឋាន Bulgari Resort Bali កាលពី​ថ្ងៃទី ៣១ កក្កដា​។​

​    ​ចៀ​វៃ​និយាយថា​វត្តមាន​របស់​តារា​សម្ដែង​នាង Vicki Zhao (​ត្រចៀកកាំ​) ធ្វើឱ្យ​នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅក្នុង​ពិធី​រៀបការ​នោះ​។ វា​គឺជា​ការជួបជុំ​មួយ​ដ៏​កម្រ​សម្រាប់​នាង Zhao, Lin និង Fan Bingbing ដែល​ទាំងអស់គ្នា​បាន​សម្ដែង​រឿង​ព្រះ​នាង​យ៉េ​យ៉េ​ក្នុង​ឆ្នាំ ១៩៩០ ដែលមាន​ចំណងជើង​អង់គ្លេស​ថា My Fair Princess​។​

​    ​ក្នុង​មង្គលការ​នោះ​ផងដែរ មានការ​ចូល​ពី​តារា​សម្ដែង​ជាច្រើន​រួមមាន​នាង Shu Qi, លោក Hu Ge, នាង Zhou Xun, លោក Nicky Wu និង​ប្រពន្ធ​របស់គាត់​នាង Liu Shishi៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់