adverise with khmeread 13872405 268471163534004 854515920 n   copy

លួច​ម៉ូតូ​ពី​ខេត្តព្រៃវែង​...​ចាប់បាន​នៅ​ច្បារអំពៅ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​សកម្មភាព​លួច​ម៉ូតូ កាលពី​ថ្ងៃទី ០១​សីហា​ឆ្នាំ​២០១៦ ម៉ោង​១ ​និង​៣០​នាទី រសៀល​នៅ​ចំណុច​ភូមិ​តាអោ​ង ឃុំ​អ​ន្សោ​ម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ស្ទាក់​ចាប់ខ្លួនបាន​នៅ​វាល​ស្បូវ។​

    ប៉ូលិស​និ​យ​យ​ថា ជនរងគ្រោះ​ឈ្មោះ​ទូច សា​វ៉េ​ត ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ កើតហេតុ​។​

    ចំណែក​ជនសង្ស័យ​ដែលឃាត់ខ្លួន​បានឈ្មោះ​ នាង បញ្ញា ភេទប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ត្រពាំង​រកា ឃុំ​អ​ន្សោ​ម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ C50 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​កណ្តាល​ 1D-3568​ លេខ​ម៉ាស៊ីន ៩៧៩១៣២៦ ​ទុក​នៅក្នុង​ផ្ទះ ភូមិ​កើតហេតុ​ខាងលើ​រួច​ចេញទៅ​ច្រូតស្មៅ។​

    ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ រួច​ជិះ​គេចខ្លួន ពេលនោះ​ជនរងគ្រោះ​ក៏បាន​ទាក់ទង​ប្រាប់​បងប្អូន​នៅ​ភ្នំពេញ​ឱ្យជួយ​រក ក៏​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូ​តូ នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ប្រគល់ជូន​សមត្ថកិច្ច ប៉ុស្តិ៍​វាល​ស្បូវ​ដើម្បីធ្វើការ សាកសួរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់