adverise with khmeread 13871756 268472890200498 143313818 n

កាប់​ម្ចាស់​មិនបាន​...​កាប់​កម្ទេច​ម៉ូតូ​ជាប់​ខ្នោះ​២​នាក់

    ភ្នំពេញ ៖ មាន​ករណី ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ប្រើ​ដាវ និង​ដុំថ្ម​វាយ​ម៉ូតូ កាលពី​ថ្ងៃទី០១ ​សីហា ​ឆ្នាំ​២០១៦ ម៉ោង​៥​ និង​០៥​នាទី​ល្ងាច​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវអាស៊ាន ភូមិ​របោះ​អង្កាញ់ សង្កាត់ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហួ សុខ​ហេង ភេទប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ០២​នាក់ គឺ​១-​ឈ្មោះ យាន ច័ន្ទ​សុវណ្ណ​រស្មី ភេទ​ប្រុស អាយុ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​តា ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​ និង​២-​ឈ្មោះ ទឹម សុខា ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​ចុង​ព្រែក​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី០១ ​សីហា​ ឆ្នាំ​២០១៦ ម៉ោង​៥ ​និង​០៥​នាទី​ល្ងាច​ជនរងគ្រោះ​កំពុង​អង្គុយ​ហូប​ប្រហិត​នៅ​ចំណុចកើតហេតុ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​០៥​នាក់ ឈ្មោះ យាន ច័ន្ទ​សុវណ្ណ​រស្មី​, ​ឈ្មោះ ទឹម សុខា​, ​ឈ្មោះ សុខ​, ឈ្មោះ ត្រា និង​ឈ្មោះ រ៉ុង ជិះ​ម៉ូតូ​០២​គ្រឿង គឺ​១​គ្រឿង ម៉ាក Suziki Let ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ ១CR-៥៥៥៣, ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មក​ឈប់​ក្បែរ​ជនរងគ្រោះ។

    បន្ទាប់មក​ពួក​ជនសង្ស័យ​បាន​យក​ដាវ និង​ដុំថ្ម​មករក​វាយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​ឃើញ​ក៏​រត់ចេញ ពេលនោះ​ជនសង្ស័យ​ក៏ យក​ដុំថ្ម​វាយ​និង​ដាវ​កាប់​ទៅលើ​ម៉ូតូ​ជនរងគ្រោះ ម៉ាក Suzuki Nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-5172 ​បណ្តាល​ឱ្យ​បែក​កុង​ទ័​រ​, បែក ស្តុ​ប​ខាងក្រោយ និង​បែកកា​បាំង​ខាងមុខ រួច​ជនសង្ស័យ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។​

    ពេលនោះ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ ​ឈ្មោះ ទឹម សុខា និង​ឈ្មោះ យាន ច័ន្ទ​សុវណ្ណ​រស្មី បញ្ជូនមក​ទីស្នាក់ការ ប៉ុស្តិ៍​ព្រែក​ឯង ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ឈ្មោះ សុខ​, ឈ្មោះ ត្រា និង​ឈ្មោះ រ៉ុង នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់