adverise with khmeread Untitled 1

Jose កំពុង​គិត​អ្វី​បានជា​ដាក់​វីរបុរស​របស់​អា​ល្លឺ​ម៉​ង់ Bastian Schweinsteiger ឱ្យ​ហាត់​ជាមួយ​ក្មេងៗ​

    ​អាជីពរ​របស់ Bastian Schweinsteiger ហាក់ដូច​ជាមាន​ភាពស្រពិចស្រពិល​ជាខ្លាំង ខណៈដែល​ម្ចាស់​ពាន​ពិភពលោក World Cup សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ត្រូវបាន​គេ​ដាក់ឱ្យ​លេង​ជា​មួយឈុត​បម្រុង​ទី​បី​របស់​ក្លឹប​។ នេះ​បើ​យោងតាម​វេ​ប​សាយ Manchester Evening News ។​

​    ​ខ្សែបម្រើ​វ័យ ៣២​ឆ្នាំ​រូបនេះ ជា​ផ្នែក​មួយ​នៃ​កីឡាករ​ជម្រើស​ដំបូង​ដែល​មិន​ត្រូវបាន​បង្គាប់បញ្ជា​ដោយ​អ្នកចាត់ការ​ថ្មី Jose Mourinho សម្រាប់​រដូវ​កាល​ថ្មី​ដែល​នឹង​ឈាន​មកដល់ ហើយ​ត្រូវបាន​គេ​ដាក់ឱ្យ​អង្គុយលេង​នៅផ្ទះ​សម្រាប់​ជ័យជម្នះ​ទៅលើ Galatasaray ក្នុង​លទ្ធផល ៥-២ កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​បិសាច​ក្រហម​កំពុង​សម្លឹង​ចង់​លក់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ដែល​បានធ្វើ​ដំណើរ​មកដល់​ពី​ក្រុម Bayern Munich កាលពី​រដូវ​កាល​មុន​រូបនេះ ហើយ Schweinsteiger បាន​ត្រឡប់​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ​កាលី​ពី​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ជំរំ​ហ្វឹកហាត់ Carrington រួមជាមួយ​កីឡាករ​យុវជន Liandro Martis​។​

​    ​បិសាច​ក្រហម​ក៏មាន​ខ្សែបម្រើ​ចំនួន ៤​នាក់​រួចរាល់​ទៅហើយ​ផងដែរ ដោយ​ក្នុងនោះ​រួមមាន Michael Carrick, Morgan Schneiderlin, Marouane Fellaini និង Ander Herrera ខណៈដែល Paul Pogba គឺ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​អូសបន្លាយ​ដ៏​គួរឱ្យ​ធុញ​របស់គាត់​ក្នុង​សប្តាហ៍​នេះ​។​

​    ​ក្រុម​រួម​ទឹកដី AC Milan និង Inter ត្រូវបាន​គេ​ជឿជាក់ថា​កំពុង​សម្លឹង​ឃើញ Schweinsteiger ដែល​កាលពី​សប្តាហ៍​មុន​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ ប៉ុន្តែ​សម្រាប់​ប្រាក់​ឈ្នួល​តម្លៃ ១៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​នឹង​ជា​តម្លៃ​ដ៏​កប់​ពពក​មួយ​សម្រាប់​ក្លឹប​យក្ស​អ៊ីតាលី​ទាំងពីរ​ក្នុង​ពិចារណា​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់