adverise with khmeread Ac7261c3 3c41 4ebc b952 e7f7b46ce122

ចាប់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដុត​កម្ទេចចោល​នៅ​ស្រុក​ល្វាឯម

    កណ្តាល ៖ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នា​ថ្ងៃទី​០១​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​ និង​៣០​នាទី កម្លាំងចម្រុះ​ស្រុក​ល្វាឯម នៅ​ចំណុច បឹង​អន្លង់​ក្រសាំង ភូមិ​ព្រែក​ក្មេង ឃុំព្រែក​ក្មេង ស្រុក​ល្វាឯម ដឹកនាំ​ដោយ​លោក អភិបាលរង​ស្រុក​ល្វាឯម​។​

    សមាសភាព​ចូលរួម ជលផល​ស្រុក ០២​នាក់​,​ ប៉ូលិស​ស្រុក ០៣​នាក់​,​ កងរាជអាវុធហត្ថ​ស្រុក ០៣​នាក់​, ​យោធា​សឹក​រង​ស្រុក ០២​នាក់​។

    លទ្ធផល​បង្ក្រាបបាន ស្បៃ​មុង ១៥ មាត់​លូ,​ របាំង​ស្បៃ​មុង ៤៥០​ម៉ែត្រ​,​ បង្គោល​តូចធំ ២២៥ ដើម​,​ លែង​កូន​ត្រី​ចម្រុះ ២៣ គីឡូ​ចូល​បឹង​ធម្មជាតិ។ ​ចំណែក​ឧបករណ៍​ល្មើស​ដុត​កំទេចចោល​នៅនឹងកន្លែង​តែម្តង៕

adverise with khmeread

មតិយោបល់