adverise with khmeread Da4d81d3 bb93 4a0a 9f41 6e68e89c1150

ទិញ​ថ្នាំញៀន​ពី​ចាក់អង្រែ​ក្រោម​ទៅ​លក់​នៅ​តាខ្មៅ​ជាប់​ខ្នោះ​ប៉ូលិស ​(​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី០១ ​សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១០ ​និង​១០​នាទី​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​២ ម្តុំ​ភោ​ជនី​ដ្ឋា​ន​សេះស ស្ថិតនៅ​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ សាន ឌី​ណា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​​ មុខរបរមិន​ប្រាកដ (​ឃាត់ខ្លួន​) និង​២.​ឈ្មោះ ទ្រី ភេទ​ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​(​រត់គេចខ្លួន​)។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​Ice) ចំនួន២​កញ្ចប់​តូច​, ​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ម៉ាក​iColl និង​ម៉ាក​NokiA​ចុច​ពិល​,​ ប្រអប់​ស្ក​កៅស៊ូ​ពណ៌​ខៀវ​ចំនួន​១​សំរាប់​ដាក់​ថ្នាំញៀន​ និង​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​ចំនួន​១​គ្មាន​ប្រាក់​។​

    ប៉ូលិស​បន្តថា នៅពេល​វេលា​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​រួមសហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ ជួប​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈប់​ម៉ូតូ​នៅ​ទីនោះ​ដោយមាន​ការសង្ស័យ​ក៏​ត្រួត​ពិនិត្យឃើញ​មាន​គ្រឿងញៀន​ពីរ​កញ្ចប់​តូច​នៅជាប់​និង​ខ្លួន​ក៏ ឃាត់ខ្លួន​តែម្តង។​

    ដោយឡែក​ឈ្មោះ ទ្រី បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ នៅ​ចំពោះមុខ​សម​ត្ថិ​ច្ច​ជនសង្ស័យ​ឈ្មោះ សាន ឌី​ណា បាន​សារភាពថា ថ្នាំញៀន​នេះ​ពិតជា​របស់ខ្លួន​មែន​គឺ​បាន​ទៅ​ទិញ​នៅ​ឡឥដ្ឋ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ក្នុង​តំលៃ​ ២៥,០០០៛ (​ពីរម៉ឺន​ប្រាំ​ពាន់​រៀល​) ពី​អ្នក​មិន​ស្គាល់ឈ្មោះ។

    បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់