កណ្តាល ៖ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណីធ្វើឱ្យខូចខាតដោយចេតនានាថៃ្ងទី០១ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥ និង៣០នាទីល្ងាចនៅចំណុចផ្ទះជនរងគ្រោះ ភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឈុំ ល្អិត ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកជនល្មើសឈ្មោះ វ៉ា ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខែ្មរមុខរបរកសិករ នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ១-ពូថៅដងឈើប្រវែង៣៥ សង្ទីម៉ែត្រចំនួនមួយ, ២-ដេកកេះហ្គាស់ចំនួន០១ ធ្វើឱ្យផលប៉ះពាល់ឆេះជញ្ជាំងផ្ទះបន្តិច និងកាប់ដំបូលផ្ទះបាយ.ជញ្ជាំងផ្ទះបាយប្រក់ដោយស្លឹកស្ទើរទាំងស្រុង។
ប៉ូលិសបន្តថា នៅវេលាម៉ោងកើតហេតុខាងលើកជនល្មើសបានយកដែកកេះគូសដុតជញ្ជាំងផ្ទះ បានបន្តិចដោយមានអ្នកជិតខាងមកជួយពន្លត់ បន្ទាប់មកជនល្មើស យកពូថៅដែលសៀតនៅចង្កេះ មកកាប់ដំបូលផ្ទះបាយនិងជញ្ជាំងដែលប្រក់ដោយស្លឹកនោះចោលស្ទើរខូចខាតទាំងស្រុង៕
