0b748544 8898 46b6 aa9c 27d9b7d8a050

ជម្លោះពាក្យសម្ដីពេលស្រវឹងវាយបណ្ដាលឱ្យស្លាប់ម្នាក់ ហើយម្នាក់ទៀតជាប់ខ្នោះ

    កោះកុង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្រែអំបិល​ចាប់ខ្លួន នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១​ សីហា ​ឆ្នាំ​២០១៦ ​ក្នុងករណី​មនុស្សឃាត​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​ព្រាំ​ង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។​

    ប៉ូលិស​និ​យាយ​ថា  មូលហេតុ​ដំបូង​ពួក​គេទាំង​២​នាក់​ផឹកស៊ី​ជាមួយគ្នា​រហូតដល់​ស្រវឹង ហើយ​ទាស់សម្តី​គ្នា វាយ​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ឈ្មោះ តាន់ រតនា ភេទ​ប្រុស អាយុ៣៧​ឆ្នាំ។  បន្ទាប់មក​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ វិត លី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ខ្លួន​បាន ផឹក​ស៊ី​ជាមួយគ្នា​តាំងពី​ម៉ោង ៨​ព្រឹក ក្រោយមក​ក៏​មានការ​ទាស់សម្តី​គ្នា ហើយ​បាន​វាយ​ជនរងគ្រោះ​ឱ្យ​សន្លប់ រួច​ក៏​ដើរទៅ​ផ្ទះ ពេល​ត្រឡប់មកវិញ ឃើញ​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។ បច្ចុប្បន្នប៉ូលិស​កំពុង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

មតិយោបល់