adverise with khmeread 4f8dfd99 9152 49d3 bd0d 39afe53e96c1

ឡាន​ដឹក​ដី​បើក​ក្រឡាប់ធ្លាក់ពីផ្លូវ​ នៅខេត្តកោះកុង គ្មានអ្នករបួសសម្បីតែម្នាក់

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង១០​ និង​០៥ នាទី​ព្រឹក ថ្ងៃទី​១ ​សីហា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ចំណោទភ្នំ​តា​មា​ន្យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឡើយ។​

    ប៉ូលិស​និយាយថា ដំបូង​រថយន្ត​ដឹក​ដី ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​ចំណោទភ្នំ​តា​មា​ន្យ សង្កាត់​ស្មាច់មានជ័យ ក្រឡាប់​តែ​មិន​បណ្តាលឱ្យ​រងរបួស​ទេ​។​ បន្ទាប់​ប៉ូលិស​បាន​ទាក់ទង​ដល់​ឡាន​ស្ទុ​ច​ជួយ៕

adverise with khmeread

មតិយោបល់