adverise with khmeread 2

បើករថយន្ដលឿនជ្រុលបុកឡើងខឿនរង្វង់មូលជ្រោយចង្វារខ្ទេចមុខ

     ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ដ​សាំង​យ៉ុង​មួយគ្រឿង​ក្នុង​ល្បឿ​ង​លឿន​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​ខឿន​ទ្រូងផ្លូវ ហើយ​រថយន្ត​ជ្រុល​ឡើង​ខឿន​រង្វង់​មូល​ជ្រោយចង្វារ​បណ្ដាល​ឲ្យ​ខ្ទេច​មុខ​។​
    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៥​ទាបភ្លឺ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វារ ស្ថិតក្នុង​សង្កាត់​- ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​សាំង​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-2760 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​
    លុះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង បាន​ជ្រុល​ចង្កូត​ទៅបុក​ទ្រូង​សួនច្បារ​ហើយ​រថយន្ដ​មិនទាន់​អស់​ល្បឿន​ជ្រុល​ឡើង​ខឿន​រង្វង់​មូល​បណ្ដាល​ឲ្យ​រង​ការខូចខាត  តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​
    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។ ចំណែក​រថយន្ដ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់