adverise with khmeread 8520a109 2316 4068 9d65 be030b72af87

រើស​បាន​ឯកសារ​ប្រគល់ឱ្យ​ប៉ូលិស​....​ប៉ូលិស​អំពាវនាវ​រក​ម្ចាស់​ឯកសារ

    សៀមរាប ៖ កាលពី​ព្រឹក​មិ​ញ ថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​​ មាន​បុគ្គលិក​អនាម័យ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ GAEA  ក្នុង​ក្រុង​-​ខេត្តសៀមរាប បាន​នាំយក​ឯកសារ​ដូចខាងក្រោម មក​ប្រគល់ឱ្យ​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប  ដោយ​អះអាងថា ​"​គាត់​រើស​បាន​ពេល​គាត់​បំពេញការងារ "​។​

    ប៉ូលិស​ក្រុង​សៀប​រាប បាន​អំពាវនាវ​ថាបើ​បងប្អូន ដែល​បាន​ស្គាល់​ម្ចាស់​របស់​ឯកសារ​ទាំងនេះ សូមជួយ​ជំរាប​គាត់​ឱ្យ​បានដឹង ហើយ​ម្ចាស់​ឯកសារ​អាច​អញ្ជើញ​ទំនាក់ទំនង​មកកាន់ ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​ជ្រាវ ដើម្បី​ទទួលយក​សម្ភា​រៈ​ឯកសារ​ទាំងនេះ​ទៅប្រើ​ប្រាស់​វិញ៕

adverise with khmeread

មតិយោបល់