adverise with khmeread 7080f3f1 e209 4bca b5f6 e5579c046d92

ចុះ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ តាម​ហាង​លក់​កាហ្វេ​៣​កន្លែង ឃាត់​ជនជាតិ​យួន​៣១នាក់

    ភ្នំពេញ ៖ ជនជាតិ​យួន​ចំនួន​៣១នាក់​ក្នុងនោះ​មាន​នារី​៨​នាក់ ត្រូវបាន​ប៉ូលិស​នាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ តាម​ចំណុច ហាង​កាហ្វេ​ចំនួន​៣​ទីតាំង​ផ្សេងៗ​គ្នា​នៅ​ពី​ព្រឹក​ថ្ងៃទី​០២ សីហា ឆ្នាំ​២០១៦​នេះ។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ដោយ​ប៉ូលិស​នាយកដ្ឋាន​ស៊ើ​ប​អង្កេត​ និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន និងមានការ​សម្របសម្រួល​ពី​លោក​ សៀង សុខ ព្រះរាជអាជ្ញារងអម សាលាតំបូង​រាជធានី​ភ្នំពេញ ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ​និង​អនុវត្ត​នូវ​ច្បាប់​អន្តោប្រវេសន៍​​ទៅលើ​វត្តមាន​ជនបរទេស ដែល​ប្រមូលផ្តុំ នៅតាម​ផ្ទះ​លក់​កាហ្វេមួយចំនួន​។​

    ប៉ូលិស​បន្តថា ជា​លទ្ធផល​ក្រុមការងារ ត្រួតពិនិត្យបាន ៣​គោលដៅរកឃើញ ជន​អន្តោ​ប្រវេ​ស៍​យួន​ខុសច្បាប់​សរុប​៣១នាក់​(​ស្រី​៨​នាក់​)​។​

    ក្នុងនោះ ទី​១-​ហាង​កាហ្វេ​មេគង្គ ផ្ទះ​លេខ​២៦​ផ្លូវ​លេខ ២២៣ ក្រុម​២៥ ភូមិ​១២, ​ទី​២-​ហាង​កាហ្វេ​សឿន​ទៀន ផ្ទះ​លេខ​៣០ ផ្លូវ​លេខ ២២៣ ក្រុម ២៥  ភូមិ​១២ ​និង​ទី៣-​ហាង​កាហ្វេ គីម ឡាង  ផ្ទះ​លេខ​១ ផ្លូវ​លេខ ២២៤ ក្រុម​៣១ ភូមិ​៦។​

    ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំង​៣១នាក់​(​ស្រី​៨​នាក់​) ត្រូវបាន​នាំខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់