adverise with khmeread 6bf1a46d d7b7 43ca 93cf c86cf1c5c9cf

ចាប់ចោរ​ឆ្កឹះ​សោ​បន្ទប់​ជួល​តាម​កាមេរ៉ា​សុវត្ថិភាព (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ដើររក​បន្ទប់​ជួល​រួច​ធ្វើ​សកម្មភាព​ឆ្គឹះ​សោ​លួច​ទ្រព្យសម្បត្តិ​តែ​ត្រូវបាន​ម្ចាស់​គេ​មើល​តាម​កាមេរ៉ា​សុ​វត្តិភាព​រួច​ប្តឹង​សម្ថ​ត​កិច្ច​ចាប់បាន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៩ ​និង​១០​នាទី​ ថ្ងៃទី​២ ​ខែសីហា ឆ្នាំ ២០១៦​ស្ថិតនៅ​ភូមិ​ម​រ័ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

    តាម​សម្តី​ពី​ម្ចាស់​ផ្ទះជួល​បានឱ្យដឹងថា នៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​បានដាក់​កាមេរ៉ា​​សុ​វត្តិភាព ពេលនោះ​ក៏បាន​ឃើញ​ជនសង្ស័យ​ម្នាក់នេះ​ជិះ​ម៉ូតូ​មាក​ហុងដា​ឌ្រឹ​ម​សង់​ប៊ិច​សេ​១១០ ​ពណ៌​ខ្មៅ​មាន​ផ្លាកលេខ​ភ្នំពេញ 1BJ-2179 បានមក​ឈប់​ហើយ​បាន​ដើរ​ឡើង​តាម​បន្ទប់​រួច​បានធ្វើ​សកម្ម​ភា​ពចាក់សោ​តាម​បន្ទប់​។​

    តែ​សោ​ដែល​ជនសង្ស័យ​យក​ដាក់​តាម​ខ្លួន​គឺ​ចាក់​មិនត្រូវ​រួច​បាន​ចុះមក​ជាន់​ក្រោម​ទៀត ​ដើម្បី​ធ្វើ​សកម្មភាព​បន្ត​ពេលនោះ​ក៏បាន​រាយការណ៍​ឱ្យ​ប៉ូលិស​មក​ជួយ​អន្តរាគមន៍​ចាប់បាន​ភ្លាមៗ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សេង ដេ​វិ​ន​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ​មានជ័យ ​វត្ថុតាង​ដែលបាន​ដកហូត​បាន​មាន​សោ​ទ្វារផ្ទះ​សម្រាប់ធ្វើសកម្មភាពចាក់​មួយចំនួន​និង​ម៉ូតូ​១​គ្រឿង​។​

    ជនសង្ស័យ​ត្រូវបាន​យកមក​ប៉ុស្តិ៍​ដង្កោ​សាកសួរ​ហើយ​បានប្រគល់​បន្តទៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ឌ​ដង្កោ​ចាត់​ការបន្ត​៕

 

adverise with khmeread

មតិយោបល់