716c8816 df95 4eed b7b8 40875dc8cb57

ធ្លាប់​លួច​ម៉ូតូ​២​ដង​នៅ​ភ្នំពេញ​...​ជាប់អន្ទាក់​នៅ​ខេត្តកណ្តាល

    កណ្តាល ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្តាល​ បាន​ឃាត់​ជនសង្ស័យ​៣​នាក់​ក្នុងករណី​ប៉ុនប៉ង​លួច ដោយ​ឆែក​ឃើញ​ឧបករណ៍​កាច់ក​ម៉ូតូ​នា​ថ្ងៃទី​២​ សីហា ​ឆ្នាំ​២០១៦​ ម៉ោង​១ ​និង​៣០​នាទី នៅ​ចំណុច​គល់ស្ពាន​ខាងត្បូង ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស ៣​នាក់​១-​ឈ្មោះ​ ជឺ សម្បត្តិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ស្នាក់នៅ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ ស្រុកកំណើត ភូមិ​កំពង់ដរ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​ ខេត្តកណ្តាល មុខរបរ កម្មករ​ដេរ​ពូក​(​ឃាត់ខ្លួន​), ២​ឈ្មោះ អូ ចាន់ថន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ ស្នាក់នៅ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ ស្រុកកំណើត ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ កម្មករ​ដេរ​ពូក​ (​ឃាត់ខ្លួន​), ​និង​៣-​ឈ្មោះ ជួប សា​រួន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ស្នាក់នៅ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ ស្រុកកំណើត ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ កម្មករ​ដេ​ពូក​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក​៖ ម៉ូតូ​Wave125i ពណ៌​ខៀវ ផ្លាកលេខ​បន្ទាយមានជ័យ​ 1C8487 ​ទួ​ណឺ​វី​ស​១ ពិល​១ សោ​ខ្សៀ​១ ឧបករណ៍​កែ​ច្នៃ​សម្រាប់​កាច់ក​ម៉ូតូ សោ​ខ្សៀ​កែច្នៃ​១ កន្ត្រៃ​១ សោ​លេខ​១០​មួយ ឧបករណ៍​កែច្នៃ​អក្សរ​តេ​១ ទូ​រណឺវីស​ដង​លឿង​១។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​ល្បាត​ក៏បាន​ជួបប្រទះ​ជនសង្ស័យ​ជិះ​ម៉ូតូ​ពី​ភ្នំពេញ​ចូលមក​តាខ្មៅ។​

    ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ប៉ូលិស​ក៏​ធ្វើការ​ឆែកឆេរ​ឃើញ​ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ រួច​ក៏​នាំយកមក​ការិយាល័យ​ដើម្បី​សួរនាំ​បន្ថែម។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​​ឈ្មោះ ជួប សា​រួន បាន​ឆ្លើយ​សារភាពថា​ធ្លាប់បាន​លួច​២​ដង​នៅ​ភ្នំពេញ៕

មតិយោបល់