adverise with khmeread 1

អាស៊ី​អឺរ៉ុប​ចាញ់​ណាហ្គា​វើ​ល ១-៥ ខណៈ​ការពារជាតិ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​បឹងកេត​អង្គរ ៣ ពិន្ទុ​ក្រោយ​ឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០

​    ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​បាន​ប្រកួត​ចាញ់​ណាហ្គា​វើ​ល ដោយ​លទ្ធផល ១-៥ ខណៈ​ក្រុម​ភ្ញៀវ ក្រសួងការពារជាតិ រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ១-០ នៅក្នុង​ការប្រកួត​សប្តាហ៍​ទី​១៤ ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា កាលពី​ល្ងាចម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​ ជ័យជម្នះ​របស់​ក្រុម​ណាហ្គា​វើ​ល នេះ​ដើម្បី​រក្សា​ចំណាត់ថ្នាក់​លេខ​៣ បណ្តោះអាសន្ន​របស់ខ្លួន​ឲ្យ​នៅ ដដែល​។ 

​    ​៥​គ្រាប់​របស់​ណាហ្គា​វើ​ល ធ្វើ​សម្រេច​ដោយ កីឡាករ ញឹម សុវណ្ណារ៉ា និង Kelechhi បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល នាំមុខ ២​ទល់​០ នៅ​តង់​ទី​១ មុនពេល​ក្រុម​អាស៊ី​អឺរ៉ុប តាម​បាន​១​គ្រាប់​វិញ នៅ​នាទី ៥០ ដោយ​ការទា​ត់បាល់​ពិន័យ ១១ ម៉ែត្រ​។​

​    ​យ៉ាងណាក៏ដោយ​កីឡាករ Richard, សារី ម៉ាត់​ណូ​រ៉ូ​ទីន និង Kelechhi បាន​រកបាន​ម្នាក់​១​គ្រាប់​បន្ថែមទៀត ដើម្បី​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឈ្នះ​អាស៊ី​អឺរ៉ុប ៥​ទល់​១ ដោយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ណាហ្គា​វើ​ល មាន​២៧ ពិន្ទុ តែ​អាស៊ី​អឺរ៉ុប នៅតែមាន ៦ ពិន្ទុ​ដដែល​។​

​    ​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន RSN នោះ ភ្នំពេញ​ក្រោ​ន ដែល​ធ្លាប់​ឈ្នះ​ក្រុម​ការពារជាតិ ២​ទល់​១ កាលពី​ជំនួប​នៅ​ជើង​ទី​១​នោះ បាន​ព្យាយាម​លេង​ទប់​ច្រើន​ដែល​ធ្វើ​ក្រុម​ភ្ញៀវ​មួយ​នេះ ជួប​ការលំបាក​ក្នុងការ​វាយ​សម្រុក​រក​គ្រាប់​បាល់ ព្រោះ​ក្រៅពី​ការព្យាយាម​វាយ​សម្រុក​ក្រុម​ការពារជាតិ ក៏​ទទួលរង​ការដាក់​សម្ពាធ​តាម រយៈ​ការ​វាយបក​លឿនៗ​របស់​ភ្នំពេញ​ក្រោ​ន​ផងដែរ ប៉ុន្តែ​ក្រុម​ទាំង​២ មិនអាច​រក​គ្រាប់​បាល់​បាន​ដូចគ្នា នៅ​តង់​ទី ១​។​

​    ​នៅ​នាទី​ទី​៦២ កីឡាករ​ខ្សែប្រយុទ្ធ​មកពី​កូរ៉េខាងជើង Kim Kyong Hun របស់​ក្រុម​ភ្ញៀវ​ការពារជាតិ បាន​លោត​តែ​តប​ញ្ជូ​ល​ទី​បានសម្រេច​១​ទល់​០ លើ​ក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល​នេះ​រក្សាបាន​រហូត ដល់​ការ ប្រកួត​បញ្ចប់​៩០​នាទី​តែម្តង​។​

​    ​៣​ពិន្ទុ​បន្ថែម​របស់​ការពារជាតិ លើក​នេះ ធ្វើ​ឲ្យ​១៤​ប្រកួត​របស់ខ្លួន មាន​៣៧​ពិន្ទុ​ដោយ​ឈ្នះ​១១​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​២​ប្រកួត ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់    លេខ​២​បណ្តោះអាសន្ន ក្រោម​៣​ពិន្ទុ​ក្រុម​បឹងកេត​អង្គរ ដែល​កំពុង​ក្តោប​ក្តាប់​ដំណែង​ចំណាត់​លេខ​១ លើ​កំពូល​តារាង​។ 

​    ​រីឯ​១៣​ប្រកួត​របស់​ភ្នំពេញ​ក្រោ​ន មាន​១៩​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ ដោយ​ឈ្នះ​៥​ប្រកួត ស្មើ​៤​ប្រកួត និង​ចាញ់​៤​ប្រកួត​៕​

adverise with khmeread

មតិយោបល់