adverise with khmeread 13933212 268587443522376 1794786051 n

ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់​ជនជាតិ​ថៃ​ម្នាក់​ជាមួយ​ថ្នាំញៀន​ទម្ងន់​៣​គីឡូក្រាម

    ភ្នំពេញ​ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​បាន​ភ្លាមៗ​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ (ICE) ទឹកកក ទម្ងន់​៣​គីឡូក្រាម​។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឆៃ យ៉ា​ភុង​ភិ​សៃ​ផាន់ ជនជាតិ​ថៃ អាយុ​៥២​ឆ្នាំ ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​។​

    ប៉ូលិស​បន្តថា មុន​ដល់​ឈាន​ការឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ប៉ូលិស​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ភ្លាមៗ​ក្នុង​បទល្មើស​ជាក់ស្តែង​ជាមួយនឹង​ថ្នាំញៀន​៣​គីឡូក្រាម​តែម្តង៕

adverise with khmeread

មតិយោបល់