adverise with khmeread 1

David Moyes សម្លឹង​ឃើញ​អតីត​កូនសិស្ស​ពីរ​នាក់​នៅ Man Utd

​    ​David Moyes បាន​ទទួលស្គាល់ថា ក្លឹប​ឆ្មា​ខ្មៅ Sunderland បានបង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​ខ្សែបម្រើ​មួយគូ​របស់​បិសាច​ក្រហម Manchester United គឺ​កីឡាករ Adnan Januzaj និង Marouane Fellaini ។​

​    ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​ឆ្មា​ខ្មៅ​រូបនេះ​ត្រូវបាន​ប្រកាស​ចូលកាន់​កា​ប់​តំណែង​ជា​ផ្លូវការ​នៅ​ជំរំ​ហ្វឹកហាត់ Academy of Light កាលពី​ថ្ងៃ​ចន្ទ នឹងត្រូវ​ចំណាយពេល​វេលា​សម្រាប់​សប្តាហ៍​ដំបូង​របស់គាត់​ក្នុងការ​ដឹកនាំ​នៅឯ​ជំរំ​ហ្វឹកហាត់​ក្នុងប្រទេស​បារាំង​សម្រាប់​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​។​

​    ​ទោះជា​យ៉ាងណាក្តី Sunderland មិនទាន់បាន​ចុះ​កុងត្រា​ទិញយក​កីឡា​មួយរូប​ណា​ឡើយ​ទេ​ក្នុង​ទីផ្សារ​រដូវក្តៅ​នេះ ហើយ Moyes មាន​កីឡាករ​ឈុត​ធំ​ដំបូង​ត្រឹមតែ ១៦​នាក់​ប៉ុណ្ណោះ​សម្រាប់​ការដឹកនាំ​របស់គាត់​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់