adverise with khmeread Index

ឃាត់បុរសម្នាក់តាមដីកាពីបទរំលោភសេពសន្ធវ:

     បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាត់ដំបង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៦​នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​តាម​ដីកា​របស់​តុលាការ​ពីបទ​រំលោភ​សេព​សន្ធ​វ​:  ។​
    ប៉ូលិស​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ប៉ូលិស​ចាប់ខ្លួន​បុរស​ខាងលើនេះ គឺ​អនុវត្តតាម​ដីកាចាប់ខ្លួន​លេខ​៣១៥​ដប​នខ​ចុះ​ថ្ងៃទី​១៣​កក្កដា​ឆ្នាំ​២០១២​របស់​សាលាដំបូង​ខេត្តបាត់ដំបង​។​ជនជាប់ចោទ​ឈ្មោះ​អ៊ី វ​ណ្ណី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​សង្កាត់​ខាងលើ ពីបទ​រំលោភ​សេពសន្ថវ​:​លើ​នារី​ម្នាក់​បានសម្រេច​ប្រព្រឹត្ត​នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​១៣​ធ្នូ​ឆ្នាំ​២០១០​។​
    បន្ទាប់មក​ប៉ូលិស​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

adverise with khmeread

មតិយោបល់