adverise with khmeread 1

​រលំ​បាក់​កំពង់ផែ​សម្រាប់​វិញ្ញាសា​ជិះទូក​ក្តោង មុន​អូឡាំពិក​មកដល់​ថ្ងៃ​សុក្រ​នេះ​

    ​មានការ​បារម្ភ​ខ្លាំង​ឡើង​អំពី​សុខភាព និង​សុវត្ថិភាព​ជុំវិញ​ទីតាំង​ប្រារព្ធ​កីឡា​អូឡាំពិក​២០១៦​នៅ​ក្រុង​រី​យ៉ូ ខណៈ​កំពង់ផែ​សម្រាប់​ទូកក្តោង​ដ៏​សំខាន់​បាន​ដួលរលំ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ស្របពេល​ដែល​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​អូឡាំពិក​នឹង​នេះ​ចាប់ផ្តើម​មកដល់​ថ្ងៃ​សុក្រ​នេះ​។

​    ​រចនាសម្ព័ន​នេះ​បាន​ដួលរលំ បន្ទាប់ពី​ត្រូវ​ទទួលរង​ផលប៉ះពាល់​ដោយ​ជំនោរ​ទឹក​ខ្ពស់ និង​ព្យុះ​សមុទ្រ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អូឡាំពិក​រី​យ៉ូ ២០១៦ លោក Philip Wilkinson​។ ទោះជា​យ៉ាងណាក្តី មិនមាន​នរណាម្នាក់​បាន​ទទួលរង​របួស​ក្នុង​ឧប្បត្តិហេតុ​នេះឡើយ​។ វា​ញ៉ាំងឱ្យមាន​សំណួរ​ចោទសួរ​បន្ថែម​អំពី​ស្ថានភាព​នៅ​ទី​ប្រារព្ធ​ការ​កម្មវិធី​ប្រកួត​ក្នុង​ទីក្រុង Rio de Janeiro ។​

​    ​របាយការណ៍​ចេញផ្សាយ​ដោយ​កាសែត The Associated Press កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​ដ៏​ធ្ងន់ធ្ងរ​ជុំវិញ​កម្រិត​នៃ​ការចម្លង​មេរោគ​ក្នុង​តំបន់​ផែ Marina da Gloria ជាទី​តាំង​ដំណើរការ​កម្មវិធី​ប្រកួត​ជិះទូក​ក្តោង​។ តំបន់ឆ្នេរ Ipanema និង Copacabana ជា​កន្លែង​សម្រាប់​វិញ្ញាសា​រហែល​ទឹក​ម៉ា​រ៉ា​តុង ក៏បង្ក​ការបារម្ភ​ស្រដៀង​គ្នា​នេះដែរ​។​

​    ​រូបភាព​បានបង្ហាញ​ពី​ទីតាំង​ដ៏​សំខាន់​នៃ​ទីកន្លែង​ដំណើរការ​ប្រកួត​ជិះទូក​ក្តោង​បាន​បាក់​រលំ និង​ធ្លាក់​ចូលទៅក្នុង​ទឹក ប៉ុន្តែ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (International Olympic Committee) អះអាងថា​ឧប្បត្តិ​ហេតុនេះ​មិនមែនជា​បញ្ហា​ដ៏​ធំ​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់