adverise with khmeread Bcdc3267 bd79 4e13 b320 a3027e99238a

សាហាវ​ម្ល៉េះ​! ស្ត្រី​ម្នាក់​ចាក់សោ​ទ្វារ​ខាងក្នុង​យក​កាំបិទ​ចាក់​.​ក​សម្លាប់ខ្លួន

    ត្បូងឃ្មុំ​ ៖ ស្ត្រី​ម្នាក់​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ត្រង់​បំពង់ក​សម្លាប់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦​ម្សិល​មិ​ញ​ស្ថិតនៅ​ភូមិ ត្រពាំង​ចក ឃុំ​អ​ញ្ជើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

    ប៉ូលិស​និយាយថា​ ជនរងគ្រោះ ឈ្មោះ នួន ពី​ន ភេទ​ស្រី​ អាយុ៤៩​ឆ្នាំ រស់នៅ​ភូមិត្រពាំង​ចក ឃុំ​អ​ញ្ជើ​ម ស្រុក​ត្បូងឃ្មុំ  ខេត្ត​ត្បូងឃ្មុំ បាន​យក​កូន កាប់​បិត​ចុង​ស្រួច ប្រវែង ២៥.​ស​.​ម ចាក់​.​ក​ខ្លួនឯង​។​

    ស្ត្រី​រូបនេះ​បានសម្លាប់​ខ្លួន​ខណៈនៅ​ម្នាក់ឯង ដោយ​បិតទ្វារខាងក្នុង​ខ្ទាស់​គន្លឹះ នៅពេលនោះ​បងប្អូន ដឹង​ក៏​ឡើង​គាស់​ហែក ជញ្ជាំង​ដែក​ស័ង្កសី ដក​គន្លឹះទ្វារ ជួយសង្គ្រោះ បញ្ជូនទៅ មន្ទីរពេទ្យបង្អែក​ក្រុង​សួង​។​

    ប៉ូលិស​បាន​បញ្ជាក់ថា ស្ត្រី​ខាងលើនេះ ជា​មនុស្ស​វិកល​ច​រិ​ក នឹងមាន​ជំងឺ​រ៉ាំរ៉ៃប្រចាំកាយ និង​ពុំមាន​ពាក់ព័ន្ធ ឃាតកម្ម​អ្វី​ឡើយ គឺ​ឈ្មោះ​នេះ​បាន ប្រព្រឹត្ត​ខ្លួនឯង ពិតប្រាកដ​មែន៕

adverise with khmeread

មតិយោបល់