adverise with khmeread 1

Hazard អាច​ក្លាយជា​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​នៅ EPL ឆ្នាំនេះ​

    ​ទីបំផុត Eden Hazard ប្រហែលជា​សម្រេច​នូវ​បំណងប្រាថ្នា​របស់ខ្លួន​ក្នុង​ការលេង​យ៉ាង​មាន​សេរីភាព​នៅក្នុង​តំបន់​កណ្តាល ក្រោម​ការដឹកនាំ​របស់​លោក Antonio Conte​។​

​    ​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ បានបង្ហាញ​ពី​បំណងប្រាថ្នា​ជា​យូរណាស់​មកហើយ​របស់​គាត់​ក្នុងការ​ទទួលបាន​ឱកាស​ចាប់យក​តំណែង​ស្ថិតនៅ​ពីក្រោយ​ខ្សែប្រយុទ្ធ​កណ្តាល ហើយ​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​តោ​ខៀវ Chelsea លោក Conte ក៏បាន​រៀបចំ​រួចរាល់​ហើយ​ដែរ​ដើម្បី​ផ្តល់ជូន​គាត់​នូវ​ឱកាស​មួយ​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី Loic Remy នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ចាកចេញ​ប្រសិនបើ Romelu Lukaku អាច​បញ្ចប់​កិច្ចព្រមព្រៀង​ផ្ទេរ​មកវិញ​មកកាន់​ទឹកដី Stamford Bridge​។​

​    ​ទាក់ទិន​សំណួរ​អំពី​តំបន់​របស់ Hazard លោក Conte បាន​បញ្ជាក់ថា "​ខ្ញុំ​ចង់ឱ្យ​គាត់​នៅក្នុង​តំបន់​នេះ ដូចជា​ខ្សែប្រយុទ្ធ​មួយ​អ៊ីចឹង​។ វា​អាចជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​មួយ​សម្រាប់​យើង​។ គាត់​អាច​លេង​ក្នុងនាម​ជា​ខ្សែ​ស្លាប ប៉ុន្តែ​គាត់​ក៏​អាច​លេង​បាន​ផងដែរ​នៅក្នុង​តំណែង​ខ្សែប្រយុទ្ធ​កណ្តាល​ទី​ពីរ​។

​    ​គាត់​បាន​បន្តទៀតថា "​គាត់​ត្រូវតែ​កែប្រែ​ទម្រង់​លេង​របស់គាត់ ប៉ុន្តែ​គាត់​ប្រឹងប្រែង​ធ្វើការ ហើយ​ទម្រង់​លេង​របស់គាត់​អាច​កែប្រែបាន​ច្រើន ដូច​កីឡាករ​ដទៃទៀត​ដែរ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់