adverise with khmeread 2

គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៖ កម្ពុជា​គឺជា​សមាជិក​ដ៏​សំខាន់​មួយ សម្រាប់​ផែនការ​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍ​កីឡា​ជនពិការ ក្នុង​តំបន់​អាស៊ាន​ទាំងមូល​

​    ​កម្ពុជា គឺជា​សមាជិក​សំខាន់​មួយរូប ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍ​កីឡា​ជនពិការ​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ឲ្យ​ឈានទៅ​ស្តង់ដារ​ពិភពលោក​។​ នេះ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រីជាន់ខ្ពស់ របស់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​

​    ​ថ្លែង​នៅក្នុង​បទ​សម្ភា​ន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​, លោក​យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កីឡា​ជនពិការ​ក្នុង​សហគម​មួយ​នេះ​ឲ្យ​មានការ​រីកចំរើន​ទាំង​វិស័យ​កីឡា វិស័យសេដ្ឋកិច្ច វិស័យ​នយោបាយ និង​វិស័យ ការទូត ផងដែរ​ក្នុងនាម​ជា​សហគម​តែមួយ​។

​    ​លោក​បន្ថែមថា នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ ខ្លួន​លោក​ត្រូវបាន​គណៈ ក​ម្មា​ធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក​ធ្វើជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​អាស៊ាន ទទួលបន្ទុក​រួម​អភិវឌ្ឍន៍​ផែនការ​កីឡា​ជនពិការ​អាស៊ាន​។​

​    ​លោក​បញ្ជាក់​បន្ថែមថា ថ្មី​ត្បិតតែ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ជនពិការ​របស់ខ្លួន​ទៅ​ចូលរួម​ការប្រកួត កីឡា ជនពិការ ផ្សេងៗ​នៅ​លើក​ឆាក​អន្តរជាតិ​មាន​តិចតួច​ក្តី ប៉ុន្តែ​កម្ពុជា​តែងតែ​នាំ​មេដាយ​ជូន​ជាតិ​មិនដែល​ខាន​ឡើយ ដូចជា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៧ ឆ្នាំ​២០១៤ នៅ​ប្រទេស​មី​យ៉ាម៉ា កម្ពុជា​ដណ្តើម បាន​មេដាយ សរុប ៣២​គ្រឿង​។  ក្នុងនោះ មាស​៤​គ្រឿង ប្រាក់ ១១​គ្រឿង សំរិត ១៧​គ្រឿង រីឯ​ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៨ ឆ្នាំ​២០១៥ នៅ​សិង្ហបូរី​កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប ១០​គ្រឿង ក្នុងនោះ មាស​១​គ្រឿង ប្រាក់ ២​គ្រឿង សំរិត ៩​គ្រឿង​ជាដើម​។​

​    ​ទាំងអស់នេះ​គឺជា​សមិទ្ធផល​ជា​ផ្លែផ្កា ដែល​កើតចេញពី​ការខិតខំ​របស់​ថ្នាក់ ដឹកនាំ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ពិការ​ជម្រើសជាតិ​ទាំងអស់​៕​

adverise with khmeread

មតិយោបល់