adverise with khmeread 0

​មុនពេល​អូឡាំពិក​មកដល់​ថ្ងៃ​សុក្រ​នេះ សូម​មើល​ទិដ្ឋភាព​ជារួម​មុន​បើកឆាក ថា​តើ​ស្អាត​ប៉ុនណា​!

    ​ទីក្រុង Rio de Janeiro បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អូឡាំពិក​រដូវក្តៅ (Summer Olympic Games) ខណៈដែល​បណ្តា​ប្រទេស​តំណាង​ចំនួន ២០៧ ក៏បាន​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ផងដែរ នៅឯ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ដែល​នឹងត្រូវ​ចាប់​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ដល់​ថ្ងៃអាទិត្យ ទី​២១​ខាងមុខនេះ​។​

​    ​ជាមួយនឹង​អត្ត​ព​លិ​ក​ចំនួន ១០.៥០០​នាក់ ត្រូវបាន​រំពឹងថា​នឹង​ប្រកួតប្រជែង​លើ​ព្រឹត្តិការណ៍​ចំនួន ២០៦ ដែលមាន​កីឡារ​ចំនួន ២៨​វិញ្ញាសា ច្បាស់​ណាស់​បរិយាកាស​នៅ​អាមេរិក​ខាងត្បូង​នឹងមាន​សភាព​អ៊ូអរ​។​

​    ​ទីនេះ គឺជា​ទិដ្ឋភាព​ពីលើ​អាកាស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយចំនួន នៃ​ទីក្រុង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ប្រេ​ស៊ី​ល​ដែល​រៀបចំ​សម្រាប់​ការបើកទ្វារ​សម្ភោ​ធ​កីឡា​អូឡាំពិក​នៅឯ​ពហុ​កីឡដ្ឋាន Maracana Stadium៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់