adverise with khmeread 8e1f1ac5 0583 4964 b30b 17563612309c

ពួន​សម្ងំ​ជក់​គ្រឿងញៀន​នៅផ្ទះ​សំណាក់ ​សុខ​វ៉ា​ វ៉ៃខ្នោះ​៣​នាក់

    ភ្នំពេញ ​៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ផ្ទះសំណាក់ សុខ​វ៉ា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​និង​ចាប់​យកបាន​សារធាតុ​ញៀន​១​កញ្ចប់​តូច សម្ភា​រៈជក់ ១​ចំនួន និង​ម៉ូតូ​១​គ្រឿង។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៧ កែង​នឹង​ផ្លូវ​លេខ​២១៤​ (​ផ្លូវភ្លោះ​) ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា។

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទី​១-​ឈ្មោះ សុខ ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ជាន់​ទី​៤ ផ្លូវ​១០៧  ក្នុង​សង្កាត់​អូ​ឬ​ស្សី​៤ ,​មុខរបរ​បិត​ម៉ូតូ, ទី​២-​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៣០ ផ្លូវ​២១៥ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ​មុខរបរ​ជាងភ្លើង, និង​ទី​៣-​ឈ្មោះ រ៉េ​ង សុធា​រៈ ភេទប្រុសអាយុ​១៦​ឆ្នាំ ផ្លូវ​រថភ្លើង ម្ដុំ​ក្រោយ​សាលា​តិច​តូ មុខរបរ​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​សន្ធរម៉ុក​។ ​ដកហូត​ម៉ាក​សង់​សេ​១១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BQ-8445។​

    ប៉ូលិស​បន្តថា មុន​ឈានដល់​ការចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ​គឺ​កន្លងមក​មាន​ក្រុមយុវជន​ក្មេងៗ​បាននាំគ្នា​ជា​ក្រុមៗ មក​ចូល​ពួន​សម្ងំ​ក្នុង​ផ្ទះសំណាក់​យីហោ សុខ​វ៉ា នេះ​នាំគ្នា​ជក់ ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ជា​ញាក់​ញាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម ​និង​វត្ថ​តាង​ត្រូវបាន​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​សួរនាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់