adverise with khmeread 0

Xavi បរិច្ចាគ​នាវា​ប្រណិត​មួយ​ដើម្បី​ជួយ​ជនភៀសខ្លួន​

    ​Xavi បាន​បរិច្ចាគ​នាវា​ប្រណិត​របស់គាត់​ទៅដល់​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​កំពុង​ជួយ​ទៅដល់​អ្នក​ដែល​ជាប់​ក្នុង​វិបត្តិ​ជនភៀសខ្លួន​ដែល​កំពុងតែបន្ត​កើតឡើង​រាល់ថ្ងៃនេះ​។​

​    ​អតីត​ប្រធាន​ក្រុម​អ្នកមាន​បុណ្យ Barcelona វ័យ ៣៦​ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្លឹប Al Sadd SC របស់​កាតា​រូបនេះ កំពុងធ្វើការ​ងារ​រួមជាមួយ​អង្គការ Proactivia Open Arms (POA) ដែលជា​អ្នក​ប្រមូលផ្តុំ​មូលនិធិ​ដើម្បី​ស្រោចស្រង់​ជីវិត​នៅឯ​តំបន់​សមុទ្រ​។​

​    ​នាវា​ផ្ទាល់ខ្លួន​មួយ​នេះ នឹងមិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រ​ត្តិ​ប​ត្ត​ការសង្គ្រោះ​ជីវិត​ជនភៀសខ្លួន​នៅ​សមុទ្រ​ទេ ប៉ុន្តែ​ត្រូវ​ដាក់លក់​ដេញថ្លៃ ជាមួយ​ដំណើរ​ដេញថ្លៃ​កំពុង​រៀបចំឡើង​ដោយ​អង្គការ POA សម្រាប់​យក​ចំណូល​នោះមក​ពង្រឹង​ប្រតិបត្តិ​ការសង្គ្រោះ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់