adverise with khmeread 36c8550700000578 3718551 image m 59 1470072653195

មើលទៅ​លោក​ប្រធានាធិបតី​! កូនស្រី​ច្បង​របស់លោក Obama ត្រូវគេ​ប្រទះឃើញ​រាំ​គ្រវីគូថ​យ៉ាង​សប្បាយ​

    ​នាង Malia Obama ត្រូវបាន​គេ​ប្រទះឃើញ​ដើរលេង​ចុង​សប្ដាហ៍​ជាមួយនឹង​មិត្តភក្តិ​នៅ​ពិធីបុណ្យ​ចម្រៀង Lollapalooza ប្រចាំឆ្នាំ​ក្នុងស្រុក​កំណើត​របស់​នា​ង​នៅ Chicago ។​

​    ​កូនស្រី​ច្បង​របស់លោក​ប្រធានាធិបតី​លោក Obama ត្រូវបាន​គេ​ឃើញ​រាំ​គ្រវីគូថ (twerking) កាលពី​ថ្ងៃអាទិត្យ ខណៈដែល​កំពុង​រីករាយ​ការប្រគុំ​តន្ត្រី​ពី​តារា Rap លោក Bryson Tiller​។​

​    ​នាង Malia ដែល​ពាក់អាវ​វាល និង​ស្លៀកខោ​ខូវ​ប៊ូ​យ​ខ្លី ត្រូវបាន​គេ​ថត​បាន​ខណៈដែល​កំពុង​រាំ​ភ្លេចខ្លួន​។​

​    ​ទោះជា​យ៉ាងណា នាង Malia មិនបាន​រាំ​វីវក់​ជ្រុលខ្លួន​ពេក​នោះទេ ហើយ​បាន​បន្ត​ទៅលេង​កម្មវិធី​កម្សាន្ត​ផ្សេង​រៀងរាល់ថ្ងៃ ដោយមាន​ភ្នាក់ងារ​សម្ងាត់​ចាំ​ឃ្លាំមើល​សុ​ត្ថិ​ភាព​នាង​ជាប់​ជានិច្ច​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់