សម្តេចប៉ាប Francis បានប្រកាសថា Lionel Messi ជាកីឡាករល្អជាងគេបំផុតគ្រប់ជំនាន់ ដែលស្ថិតនៅពីមុខ Diego Maradona និង Pele។
អំឡុងទស្សនកិច្ចក្នុងប្រទេសប៉ូឡូញ សាវ័ករបស់សម្តេចបានសួរថានរណាជាកីឡាករបាល់ទាត់ល្អជាងគេរវាងវីរបុរសបាល់ទាត់ពិភពលោក Maradona និង Pele។
ប៉ុន្តែសម្តេចប៉ាបវ័យ ៧៩ឆ្នាំរូបនេះ បានផ្តល់សារដ៏ច្បាស់លាស់មួយថានរណាដែលគាត់គិតថាល្អជាងគេបំផុតមិនធ្លាប់មានពីមុន។
អំឡុងការសម្រាកទទួលទានអាហារថ្ងៃត្រង់សម្រាប់ការជួបជុំក្នុងកម្មវិធីទិវាយុវជនពិភពលោក World Youth Day ក្នុងទីក្រុង Krakow សម្តេចប៉ាប Francis ត្រូវបានចោទសួរថា "នរណាល្អជាងគេ Maradona ឬ Pele ?"។
គាត់បានតបថា "សម្រាប់ខ្ញុំគឺ Messi "។
ត្រឹមមួយម៉ាត់នេះ សម្តេចប៉ាបមិនបានពន្យល់បន្ថែមអ្វីទៀតនោះឡើយ៕
