adverise with khmeread 5

នារីម្នាក់លោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនឥឡូវអណ្តែតមុខហាងបារាំង

   ភ្នំពេញ  ៖ នារី​ម្នាក់​ដែល​ឈ្លោះ​ជាមួយ​គូស្នេហ៍​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​រួចមក​បាន​ជិះ​ម៉ូតូ​ទៅ​អង្គុយលេង​នៅ​គល់ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ខាង​ស្រី​បាន​ដើរមក​លោត​ពីលើ​ស្ពាន​ចូលក្នុង​ទឹក​សម្លាប់ខ្លួន​លិច​បាត់ នោះ​ឥឡូវ​សព​ផុស​ឡើង​នៅ​ច្រាំងទន្លេ​មុខ​ហាង​បារាំង​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌ​ដូនពេញ​កាលពី​ព្រឹក​ម៉ោង​១០​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៦ ត្រូវបាន​ក្រុមគ្រួសារ​ស្រង់​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​។​
    ស្ត្រី​ឈ្មោះ​យិន ចាន់ណា អាយុ​៣២​ឆ្នាំ​ត្រូវជា​ម្តាយមីង​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ក្មួយ​គាត់​ដែល​ស្លាប់​ឈ្មោះ​ស៊ិន រស្មី អាយុ​២១​ឆ្នាំ​មុខរបរ​អ៊ុតសក់ ស្នាក់នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ។​
    ស្ត្រី​យិន ចាន់ណា​បន្តថា នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ក្មួយ​គាត់​បានមក​ដើរលេង​នៅ​ភ្នំពេញ​ជាមួយ​គូ​ដណ្តឹង​ឈ្មោះ ពិសិដ្ឋ ជា​និស្សិត​សាលា​ច្បាប់ ហើយ​មិនដឹងថា​មានទំនាស់​យ៉ាងម៉េច​ស្រាប់តែ​លោត​ព៏​លើ​ស្ពាន​សម្លាប់​នោះទេ​។ សព​ដែល​ស្រង់​ឡើង​ឃើញ​មាន​ស្នាម​បែក​ថ្ងាស ។​
     គួរ​បញ្ជាក់ថា  កាលពី​វេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ថា មាន​នារី​ម្នាក់​លោត​ចូលក្នុង​ទឹកទន្លេ​សម្លាប់ខ្លួន បន្ទាប់ពី​មានទំនាស់​ជាមួយ​សង្សារ​។​
    តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​គូស្នេហ៍​មួយគូរ​ជិះ​ម៉ូតូ​FZ មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​ឈប់​អង្គុយលេង​នៅ​គល់ស្ពាន​ខាងលិច​។​
    មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ខាង​ស្រី​បាន​ដើរ​ឡើងលើ​ស្ពាន​ទៅ​កើត​ខណ​: មកដល់​ពាក់កណ្តាល​ស្ពាន​ស្រាប់តែ​ឡើងលើ​បង្កាន់ដៃស្ពាន​ហើយ​លោត​ចុះទៅ​ក្រោយ​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​។​
    សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​នារី​រងគ្រោះ​បាន​លោតទឹក​សម្លាប់ខ្លួន​រួច​បុរស​ជា​គូស្នេហ៍​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​តែម្តង​។​
    បើតាម​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គល់ស្ពាន​ត្រើយ​ខាងកើត​បាន​ឲ្យ​ដឹងថា​
 ខណ​:​កម្លាំង​ពួកគាត់​កំពុង​ប្រចាំការ​នៅ​គោលដៅ ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​FZ​មួយគ្រឿង​មក​រាយការណ៍​ថា "​មាន​នារី​ម្នាក់​លោតទឹក​សម្លាប់ខ្លួន​បាត់​ហើយ​"​។​
     បន្ទាប់មក​បុរស​នោះ​ក៏បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​។ លុះ​ពេល​កម្លាំង​ចុះ​មកដល់​ចំណុចកើតហេតុ​សួរ​សាក្សី​ដែល​បានឃើញ​ប្រាប់​ប៉ូលិស​ថា បុរស​ដែល​រាយការណ៍​ប្រាប់​សមត្ថកិច្ច​និង​នារី​រង​គ្រោះជា​គូសង្សារ​និង​គ្នា​ព្រោះ​ភិនភាគ​ដូចគ្នា​៕​

adverise with khmeread

មតិយោបល់