adverise with khmeread Kim min hee

ក្រុមហ៊ុនផលិតគ្រឿងសម្អាងមួយទារសំណងជំងឺចិត្តពី Kim Min Hee ដោយសាររំលោភកិច្ចសន្យា

          តារាស្រី Kim Min Hee ត្រូវ​ក្រុមហ៊ុន​ផលិត​ផល​សម្អាងមួយ​ប្តឹង​ដោយសារ តែ​រឿងអាស្រូវ​របស់​នាង​ជាមួយ​នឹង​អ្នក​ដឹកនាំ​រឿង​ Hong Sang Soo ។

          ក្រុម​ហ៊ុន​ដែល​គេមិនប្រាប់ឈ្មោះបាន​ចុះកិច្ច​សន្យា​ជាមួយ​ Kim Min Hee ក្នុងឋានៈ​ជា​តារា​បង្ហាញម៉ូត​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ទើបនឹងបាន​រយៈ​ពេល​៦​ខែ​ប៉ុណ្ណោះ​នៅ​ក្នុង​កិច្ច​សន្យា​រយៈ​ពេល​មួយ​ឆ្នាំ​ ស្រាប់តែមាន​ព័ត៌មាន​លេចឡើងថា Kim Min Hee មាន​ទំនាក់ទំនងស្នេហា​ជាមួយ​នឹង​លោក Hong Sang Soo ។

          ក្រុម​ហ៊ុន​ផលិតគ្រឿងសម្អាង​នេះ​បាន​ទាមទារ​ឲ្យ Kim Min Hee បង់​សំ ណង​ចំពោះ​ការរំលោភកិច្ច​សន្យា​ ដោយ​សារតែក្រុមហ៊ុន​មិន​អាច​ចេញ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​មាន​មុខ​របស់ Kim Min Hee បានទៀត​ទេ ដោយ​បារម្ភអំពីការ​ដែលអាចនាំឲ្យប៉ះពាល់ដល់​កេរ្តិ៍​ឈ្មោះរបស់​ក្រុម​ហ៊ុន។

          ក្រុមហ៊ុននេះបាន​ទារសំណងពី​ Kim Min Hee ដោយ​សារតែ​ផលប៉ះពាល់​បណ្តាល​មក​ពី​ភាពរាំងស្ទះនៅក្នុងទីផ្សារ៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់