adverise with khmeread 1

​រកឃើញ​ហើយ​! នេះ​ជា​មុខមាត់​របស់​នារី​ដែល Ronaldo ថើប​យ៉ាង​វីវក់​

​    ​Cristiano Ronaldo បាន​បង្កើតឱ្យមាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថ្មី​ទៀតហើយ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ប្រទះឃើញ​ថើប​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​មួយរូប​នៅ​ឆ្នេរ​ម៉ៃ​អា​មី​។​

​    ​បើ​យោងតាម​ពាក្យ​ចរចា​ម​អា​រ៉ា​ម​បានឱ្យដឹងថា តារាបាល់ទាត់​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​កំពុង​សាសង​ជាមួយ​នាង Cassandre Davis ដោយ​ឱបថើប​គ្នា​នៅក្រោម​ពន្លឺ​ថ្ងៃ​។ នេះ​បើ​យោងតាម​បណ្តាញ TMZ​។​

​    ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​តើ​អ្នក​ទាំង​ពីរបាន​ណាត់គ្នា​ឬ​គ្រាន់តែ​ជា​ចំណងមិត្តភាព ប៉ុន្តែ​ពួកគេ​ហាក់​រាក់ទាក់​រកគ្នា​ណាស់​អំឡុង​ថ្ងៃ​ឈប់សម្រាក​នេះ​។​

​    ​ទោះយ៉ាងណា កាលពី​ថ្ងៃ​ពុធ Ronaldo ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​តាម​ញ៉ែ​តារា​សម្តែង​និង​ជា​តារាចម្រៀង​ជនជាតិ​ម៉ិ​ក​ស៊ិ​កនាង Eiza Gonzalez ម្នាក់​ថែមទៀត​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់