Untitled 1

ធ្លាប់តែ​ឮ​ពិស​បន្សាបពិស​! ចិន​ផលិត​មូស​កម្ចាត់​មូស​

    ​រៀងរាល់​សប្តាហ៍​គេ​សង្កេតឃើញ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ចិន​ខាងត្បូង​បញ្ចេញ​មូស​ឆ្លង​បាក់តេរី ៣ លាន​ក្បាល​នៅលើ​កោះ​ប្រវែង ៣ គីឡូម៉ែត្រ​ក្នុង​បំណង​លុបបំបាត់​ជំងឺ​ផ្សេងៗ​ដូចជា​គ្រុនចាញ់ គ្រុន​លឿង និង​ហ្ស៊ី​កា​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​។ 

​    ​អ្នកវិទ្យាសាស្ត្រ​បាន​ចាក់​បញ្ចូល​បាក់តេរី Wolbachia ចូលក្នុង​ស៊ុត​មូស​ក្នុង​មន្ទីរពិសោធន៍ បន្ទាប់មក​ព្រលែង​មូស​ឈ្មោល​ដែល​ឆ្លង​បាក់តេរី​នៅលើ​កោះ​នៅ​ជាយក្រុង​ក្វាង​ចូ​វ​។ 

​    ​បាក់តេរី ដែល​កកើត​ដោយ​ឯកឯង​ក្នុង​មូស​ព្រៃ​ប្រហែល ២៨ ភាគរយ​នេះ នឹងធ្វើ​ឱ្យ​មូស​ឈ្មោល​ដែល​ឆ្លង​មេរោគ​ទៅ​ពាក់​មី​ញី​ហើយ​បង្ក​ឱ្យ​លែង​មានកូន​តែម្តង​។ 

​     លោក Zhiyong Xi ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​តំបន់​ត្រូពិច​នៃ​សាកលវិទ្យាល័យ  Sun Yat-sen University និង​ជា​អ្នក​រកឃើញ​គំនិត​នេះ​បាន​និយាយថា  "​គោលបំណង​ធ្វើបែបនេះ​គឺ​ដើម្បី​ព្យាយាម​បន្ថយ​ដង់ស៊ីតេ​មូស​ឱ្យនៅ​ទាប​ក្រោម​កម្រិត​កកើត​ដំបូង​របស់​មូស ដែល​បង្ក​ការឆ្លង​ជំងឺ​ផ្សេងៗ​ជាច្រើន​"៕

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់