13898719 1024612710986977 333882907 o

ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ (មានវីដេអូ)

    កណ្ដាល​ ៖ មាន​ករណីគ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏រន្ធត់មួយបានកើតឡើងនៅ​ថ្ងៃទី០២ ​ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ល្ងាចនេះ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ចំណុច​ភូមិ​ខ្សុំ ​ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ ​ខេត្ដ​កណ្ដាល។​

​    ប៉ូលិសបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាង​រថយន្ដ ​និង​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ហើយ​អ្នកបើកបរ ​រថយន្ដ​មិន​ស្គាល់​អត្ដ​សញ្ញាណ​(​រត់​គេចខ្លួន​បាត់​)​ រថយន្ដ​ម៉ាក ​HYUNDRI ​ពណ៏ទឹកមាស​ ស្លាកលេខ​ 3A23.20 ​ព្រះសីហនុ។​

    ប៉ូលិសបន្តថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ​ប៉ុល ផេង ​ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​ម៉ៅ​ ឃុំ​បឹង​ព្រះ​ ស្រុក​បាភ្នំ​ ខេត្ដ​ព្រៃវែង​ និងអ្នករួមដំណើរ​ជាមួយឈ្មោះ​ ភូត​ ​ជាក់​ ភេទ​ប្រុស ​អា​យុ៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​ ម៉ូតូ​ជនរងគ្រោះម៉ាក​C១២៥ ​សារី​២០១១​ ពណ៏ខ្មៅ​ ស្លាក​លេខ ​1E30.01​ ព្រៃវែង​។​

    ប៉ូលិសបន្តទៀតថា នៅ​ថ្ងៃទី​.​ខែ​.​ឆ្នាំ​.​វេលា​ម៉ោង​ខាងលើ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​ជនរងគ្រោះ ​បាន​ឡើង​កែម​ថ្នល់​រអិលដួល​ខ្ទា​ត​ក្រោម​រថយន្ដ​ បណ្ដាលឱ្យ​កិន​ម៉ូតូ​ខូចខាត​ទាំងស្រុង​ ហើយជនរងគ្រោះ​ស្លាប់ម្នាក់នៅ​ក​ន្លែ​ងកើតហេតុ​ និងម្នាក់​របួសធ្ងន់ បានដឹងយកទៅសង្គ្រោះនៅមន្ទី​ពេទ្យក្នុងរាជធានីភ្នំពេញ​៕

    បច្ចុប្បន្ន​វត្ថុតាង​ ម៉ូតូ​និង​រថយន្ដ​នៅ​កន្លែងកើតហេតុត្រូវបាន​ជំនាញ​មក​វាស់វែង​ និង​រងចាំដោះស្រាយតាម​និតិ​វិធី​ច្បាប់​។​


 

មតិយោបល់