1

នេះ​ជា​មូលហេតុ​ដែល Donald Trump ហូប​មាន់​បំពង​ដោយ​ប្រើ​សម និង​កាំបិត​

    ​រូបភាព​លោក Trump បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ កំពុង​ទទួលទាន​មាន់​បំពង KFC ដោយ​ប្រើ​សម និង​កាំបិត បាន​ញ៉ាំងឱ្យ​អ្នកលេង Twitter សើចចំអក​ឱ្យ​លោក​យ៉ាង​ចាស់ដៃ​។ ប៉ុន្តែ​តើ​លោកអ្នក​មាន​ដឹង​ទេ​ថា​មូលហេតុ​អ្វី​បានជា​គាត់​មិន​ព្រម​យកដៃ​ចាប់​មាន់ បែរជា​ប្រើ​សមនិង​កាំបិត​ជំនួស​វិញ​នោះ​?

​    ​យោងតាម​វេ​ប​សាយ Telegraph របស់​អង់គ្លេស​បានឱ្យដឹងថា មាន​ទស្សនៈ​ពីរ​បង្ហាញ​អំពី​រូបភាព​មួយ​នេះ​។ 

​    ​ទីមួយ លោក​ចង់​ឱ្យគេ​មើលទៅ​ឃើញ​ដៃ​របស់​លោកធំ នៅពេល​កាន់​សម និង​កាំបិត​ទទួលទាន​អាហារ​។ ប៉ុន្តែ​មានការ​ជំទាស់​មួយ​ផងដែរ​លើកឡើងថា ប្រសិនបើ​លោក​ចង់​ឱ្យគេ​មើលឃើញ​ដៃ​លោកធំ ម៉េច​មិន​ព្រម​កុម្ម៉ង់​មាន់​តូច​ទៅ​?

​    ​ទី​ពីរ មូលហេតុ​ដែល​លោក Trump ប្រើ​សមនិង​កាំបិត ព្រោះ​គាត់​ជា​មនុស្ស​ស្អាត និង​ខ្លាច​ឆ្លង​មេរោគ​ជាប់ដៃ​បំផុត​។ កន្លងមក លោក​មិនដែល​យកដៃ​ចាប់​ជាមួយ​នរណាម្នាក់​នោះឡើយ ដោយសារតែ​បារម្ភ​ឆ្លង​មេរោគ​ជាប់ដៃ​លោក ហើយ​លោក​សុខចិត្ត​ឱន​ដើម្បី​សម្តែង​គារវកិច្ច​ជំនួស​វិញ​។ 

​    ​ចុងក្រោយ​វេ​ប​សាយ Telegraph ឆ្លៀត​ចំអក​ឱ្យ​ថា តើ​គាត់​នឹង​ប៉ះ​ខ្លួន​គាត់​ដែរ​ទេ​? សំណួរ​នេះ​ទុក​ផ្សាយ​លើក​ក្រោយ​ទៀត​កុំឱ្យ​ខាត​៕ 

ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់