adverise with khmeread 1

អ្នកវិទ្យាសាស្ត្រ​រកឃើញ​អាហារ​មួយ​មុខ​ដែល​មិន​ត្រឹម​ចិញ្ចឹម​កោសិកា​មហារីក​ទេ តែ​ថែមទាំង​ជួយ​បង្កើត​មហារីក​ទៀត​

    ​យើង​គ្រប់គ្នា​សុទ្ធ​តែមាន​កោសិកា​មហារីក​យ៉ាងតិច​ក៏​មួយ​ឬ​ពីរ​ដែរ ដែល​ហូរ​កាត់​រាងកាយ​ដោយ​មិនអាច​ពិនិត្យ​ដឹង​នោះឡើយ​។ ប្រសិនបើ​មនុស្ស​ម្នាក់​នោះ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា និង​ក្នុង​ខ្លួន​សម្បូរ​ដោយ​បរិយាកាស​នៃ​ជាតិ​អាល់កាលី​ន នោះ​ពួកគេ​នឹង​អាច​ទប់​កោសិកា​មហារីក​ទាំងនោះ​មិនឱ្យ​លុកលុយ និង​លូតលាស់​ទៅជា​ដុំ​សាច់​មហារីក​នោះឡើយ​។ 

​    ​លោក Otto Warburg អ្នកវិទ្យាសាស្ត្រ​តាំងពី​ទសវត្សរ៍ ១៩៣០ បាន​រកឃើញថា កោសិកា​ធម្មតា​ចាប់ផ្តើម​ខ្វះ​អុកស៊ីសែន​នៅពេល​វា​ស្រូប​យកជាតិ​គ្លុយកូស (​ស្ករ​) និង​សារធាតុ​ជំនួយ​កម្លាំង​ដែលមាន​ជាតិ​ផ្អែម​។ នៅពេល​កោសិកា​ធម្មតា​ពឹង​ផ្អែកលើ​ស្ករ​ចម្រាញ់ ឬ មេ​ស្ករ​ដើម្បី​រស់​ដោយ​គ្មាន​អុកស៊ីសែន នោះ​វា​នឹង​ក្លាយទៅជា​កោសិកា​មហារីក​។ កោសិកា​មហារីក​ស៊ី​ជាតិ​ស្ករ​លឿន​ជាង​អាហារ​មាន​សុខភាព​ដទៃទៀត​ដល់​ទៅ ១៩ ដង​ឯណោះ​។​

​    ​ដូច្នេះ ការដែល​លោកអ្នក​ពិសា​ជាតិ​ស្ករ​ច្រើន ឱកាស​ដែល​កោសិកា​វិវត្តន៍​ទៅជា​មហារីក​គឺមាន​កម្រិត​ខ្ពស់​ណាស់​។​

​    ​វេជ្ជបណ្ឌិត​អាមេរិក​លោក Tony Jimenez បាន​ណែនាំ​មនុស្ស​ចៀសវាង​ពិសា​ជាតិ​ស្ករ​ច្រើន​ហួសប្រមាណ និង​ចៀសវាង​ឱ្យបាន​អាហារ​កែច្នៃ និង​ភេសជ្ជៈ​ផ្អែម​ដាក់​ស្ករ​ច្រើន​។ ហើយ​ត្រូវ​ពិសា​អាហារ​ណា​ដែលមាន​ជាតិ​អាល់កាលី​ខ្ពស់​ជំនួស​វិញ ព្រោះ​ជាតិ​អាល់កាលី​ន (​ប្រភេទ​អាស៊ីត​) ជា​សារធាតុ​មួយ​ដែល​កោសិកា​មហារីក​ខ្លាច​និង​មិន​ហ៊ាន​រស់​នៅទេ​។ អាហារ​សម្បូរ​ជាតិ​អាល់កាលី​ន​មានដូចជា ផ្លែឈើ គ្រាប់​ផ្លែឈើ ពពួក​សណ្តែក និង​បន្លែ​៕ 

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់