គ្រូទាយបាតដៃជាច្រើនបាន "ទស្សន៍ទាយ" បាតដៃមនុស្សរាប់រយឆ្នាំមកហើយដើម្បីព្យាករណ៍ពីជោគវាសនា និង ទ្រព្យសម្បត្តិរបស់មនុស្ស។ មិនថាអ្នកជឿឬក៏អត់ទេ ការទស្សន៍ទាយបាតដៃមិនអាចនិយាយថាខុសទាំងស្រុងនោះឡើយ ព្រោះបាតដៃផ្ទុកនូវព័ត៌មានរាប់មិនអស់អំពីឆាកជីវិតមនុស្ស។
ក្នុងរូបបង្ហាញពីបាតដៃខាងឆ្វេងប៉ុណ្ណោះដែលអាចយកជាការបាន សម្រាប់ខាងស្តាំ មិនយកជាការទេ។
ខ្សែតូចនៅចន្លោះកណ្តាលខ្សែបេះដូង (ខ្សែលើគេ សំដៅលើចិត្តនិងស្នេហា) និងខ្សែក្បាល (ខ្សែកណ្តាលបាតដៃ សំដៅលើការគិត) គឺតំណាងឱ្យមហិច្ឆតាដ៏ខ្លាំងក្លារបស់អ្នក នេះគឺដោយសារខ្សែតូចនេះអមដោយខ្សែគិតពិចារណា និងខ្សែបេះដូងរបស់អ្នក។
ក្រៅពីនេះ វានៅតំណាងឱ្យការសម្រេចចិត្តប្រកបដោយភាពមោះមុតនិងច្បាស់លាស់ ឯករាជ្យភាព និងភាពឆ្លាតវៃ។ ហើយនៅពេលនិយាយដល់ការវិនិច្ឆ័យអ្វីមួយ លោកអ្នកជាអ្នកអារកាត់ប្រកបដោយគុណភាព។ លោកអ្នកអាចប្រើប្រាស់លក្ខណៈសម្បត្តិដ៏ល្អនោះដើម្បីជំរុញដល់សមត្ថភាពទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកអ្នក។ ទោះយ៉ាងណា ខ្សែតូចនេះក៏តំណាងឱ្យមនុស្សសម្ភារៈនិយម និង អាត្មានិយមបន្តិចផងដែរ។
អ្នកដែលពុំមានបាតដៃបែបនេះ ក៏មិនគួរតូចចិត្តតូចថ្លើមអ្វីនោះដែរ ព្រោះមនុស្សលើលោកមិនអស្ចារ្យទាំងអស់នោះទេ ហើយមនុស្សដែលអស្ចារ្យមិនគួរឱ្យជឿមានតិចតួចបំផុត និងមិនងាយរកបាននោះឡើយ។ ហើយប្រសិនបើលោកអ្នកមានបាតដៃបែបនេះហើយ មិនព្រមប្រឹងប្រែងចាំតែសំណាង ក៏មិនអាចកែប្រែជោគវាសនាបាននោះដែរ ប៉ុន្តែក៏មិនអាចច្រានចោលករណីសំណាងរត់រកនោះដែរ៕
