adverise with khmeread Wadwdwdw

ដំណឹងចចាមអារ៉ាម​៖ iPhone 7 នឹងមិន​ជ្រាប​ទឹក​ហើយក៏​គ្មាន​ប៊ូ​តង់ Home ដែរ​

​វា​ជា​រឿង​កម្រ​ណាស់​ដែលថា​អ្នក​ប្រើ iPhone ធ្វើ​ឲ្យ​ជ្រុះ​ទូរស័ព្ទ​ជាទី​ស្រឡាញ់​របស់ខ្លួន​ចូល​កែវ​កាហ្វេ លូទឹកស្អុយ ឬ​ត្រូវ​ទឹកភ្លៀង​។ ពេលខ្លះ​ថង់​ក្រដាស​ធម្មតា​អាចជួយ​ការពារ​បាន​មួយគ្រាៗ​ដែរ នៅពេល​ត្រូវ​ទឹក ប៉ុន្តែ​ទោះយ៉ាងណា ពេល​ធ្លាក់ចូល​បង្គន់​អ្វីៗ​នឹងត្រូវ​ចប់​។ 

​តែ​រឿង​ដូច​រៀបរាប់​ខាងលើ​នឹងមិន​កើតឡើង​ចំពោះ​ទូរស័ព្ទ iPhone 7 ទេ​។ ទូរស័ព្ទ​ចេញ​ថ្មី​របស់ Apple នឹង​អាច​ការពារ​មិន​ឲ្យ​ទឹក​ជ្រាបចូល​បានឡើយ នេះ​បើ​ផ្អែក​តាម​អ្នក​ព្យាករណ៍​មួយចំនួន បន្ទាប់ពី​បានធ្វើ​តេស្ត iPhone 6S និង 6S Plus រួចមក​។ 

​ការធ្វើ​តេស្ត​លើ​ទូរស័ព្ទ iPhone 6S និង 6S Plus បានបង្ហាញ​មកហើយ​ថា ទូរស័ព្ទ​ទាំងពីរ​ស៊េរី​នេះ​ពុំ​អាច​ជ្រាប​ទឹក​ចូលក្នុង​បានទេ ខណៈដែល​ដំណឹង​លេច​ធ្លាយ​ជាច្រើន​លើកឡើងថា គេ​មានបំណង​ចេញ​ស៊េរី​មិន​ជ្រាប​ទឹក​ទាំងពីរ​ម៉ូ​ដែល​នេះ​ដើម្បី​ចង់ដឹង​សមត្ថភាព​ពិត​របស់​វា​មុនពេល​ចេញ iPhone 7 ដែល​មិន​ជ្រាប​ទឹក​ពិតប្រាកដ​នៅពេល​ខាងមុខ​។ 

​លក្ខណៈពិសេស​ផ្សេងទៀត​ដែល​បាន​លេច​ឭ​តៗ​គ្នា​នោះ​គឺថា iPhone 7 អាច​សាក​ថ្ម​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ មាន​រន្ធ USB អាច​ដោត​បញ្ច្រាស​បាន មាន​កាមេរ៉ា​ក្រោយពីរ​ភ្ជាប់​ជាមួយ​ឧបករណ៍ Zoom និង​ការ​ស្កែ​ន​ក្រយៅដៃ​នៅលើ​អេក្រង់​ធំ​ផងដែរ​។ 

​ទូរស័ព្ទ​ថ្មី​នេះ​ក៏​នឹងមាន​ម៉ូដ​ស្តើង​ជាង​មុន និង​អាច​លែងមាន​ប៊ូ​តុង Home ទៀតផង​ដើម្បី​បង្កើន​កន្លែង​ទូលាយ​កាន់តែច្រើន​នៅលើ​អេក្រង់​៕ 

ការធ្វើ​តេស្ត​ដាក់ iPhone 6S និង 6S Plus ដាក់ចូល​ទឹក​ដើម្បី​មើល​សមត្ថ​ភាពមិន​ជ្រាប​ទឹក​របស់​វា​៖ 

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់