adverise with khmeread Untitled 1

នេះ​ជា​អា​ថ៍កំ​បាំង​របស់​ស្បៃ​មុខ​សម្រាប់​ឈុត​កូនក្រមុំ​រៀបការ​តាមបែប​អឺរ៉ុប​

    ​តើ​អ្នក​ធ្លាប់​ឃើញ​ពួក​អឺរ៉ុប​ពាក់​ស្បៃ​មុខ​នៅ​ថ្ងៃ​មង្គលការ​ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​កូនក្រមុំ​ពាក់​ស្បៃ​មុខ​នេះ​។​

​    ​១. ដាក់​ដើម្បី​បាំង​មុខ​របស់​ពួកគេ​
​    ​ជំនាន់​បុរាណ​របស់​ប៉ែក​លោកខាងលិច មង្គលការ​ភាគច្រើន​គឺ​រៀបចំ​ដោយ​ឪពុក ហើយ​កូនក្រមុំ​និង​កូនកំលោះ​មិនអាច​ឃើញ​មុខ​គ្នា​បានឡើយ​រហូតដល់​ថ្ងៃ​មហា​មង្គល​មកដល់​។ កូនក្រមុំ​ពាក់​ស្បៃ​មុខ​មួយ ដែល​នាង​អាច​បាំង​មុខ​របស់​នាង​ពី​កូនកំលោះ​។ កូនក្រមុំ​តម្រូវឱ្យ​បាំង​មុខ​រហូតដល់​នាទីចុងក្រោយ​នៃ​ពិធីមង្គលការ​។​

​    ​២. ដើម្បី​ការពារ​កូនក្រមុំ​ពី​ព្រលឹង​ព្រាយ​បិសាច​
​    ​ក្នុងសម័យ​រ៉ូ​ម៉ាំង កូនក្រមុំ​តម្រូវឱ្យ​ពាក់​ស្បៃ​ក្រហម​វែង ដែល​អាច​លាក់​រាងកាយ​ទាំងមូល​របស់​ពួកគេ​បាន​។ ពួក​រ៉ូ​ម៉ាំង​ជឿថា​ព្រលឹង​ព្រាយ​បិសាច​អាច​បំផ្លាញ​មង្គលការ និង​ដាក់​បណ្ដាសា​លើ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​។ ដូច្នេះហើយ​ពួកគេ​ពាក់​ស្បៃ​នោះ​ដើម្បីឱ្យ​ព្រលឹង​ទាំងនោះ​ភ័ន្តច្រឡំ និង​មិន​អាចដាក់​បណ្ដាសា​លើ​កូនក្រមុំ​បានឡើយ​។​

​    ​៣. ដើម្បី​បញ្ជាក់ថា​កូនក្រមុំ​នៅ​ក្រមុំ​ព្រហ្មចារី​
​    ​ប្រសិនបើ​អ្នក​កូនក្រមុំ​ម្នាក់​ត្រូវការ​បញ្ជាក់ថា​នាង​នៅ​ក្រមុំ​ព្រហ្មចារី ការពាក់​ស្បៃ​មុខ​គឺជា​វិធី​ល្អ​បំផុត​សម្រាប់​បញ្ជាក់​រឿងនេះ​។​

​    ​៤. ទប់ស្កាត់​ពួកគេ​កុំឱ្យ​រត់ចោល​កូនកំលោះ​
​    ​ដើម្បី​ទប់ស្កាត់​កូនក្រមុំ​រត់ចោល​កូនកំលោះ​នៅ​វិនាទី​ចុងក្រោយ គេ​បាន​រចនា​ម៉ូត​សម្លៀកបំពាក់​សំពីងសំពោង និង​មាន​ស្បៃ​មុខ​រញ៉េរញ៉ៃ​នេះ​ឡើង​ដើម្បី​កុំឱ្យ​កូនក្រមុំ​រត់ចេញ​ពី​ពិធី​រៀបការ​ងាយៗ​។ 

​    ​៥. ជា​សញ្ញា​បញ្ជាក់ថា​កូនក្រមុំ​ជា​កម្មសិទ្ធិ​របស់​កូនកំលោះ​ហើយ​
​    ​កូនកំលោះ​គ្មានអ្វី​សប្បាយចិត្ត​ជាង​ពេលដែល​បាន​បើក​ស្បៃ​មុខ​របស់​កូនក្រមុំ​នោះឡើយ​។ ប៉ុន្តែ​តាម​ប្រពៃណី ការបើក​ស្បែ​មុខជា​សញ្ញា​បង្ហាញថា កូនក្រមុំ​កាដូ​ទុក​ជូន​កូនកំលោះ​ផ្តាច់មុខ​។​

​    ​៦. ស្បៃ​មុខ​តំណាងឱ្យ​ការស្រឡាញ់​អស់ពី​បេះដូង មិនមែន​ស្រឡាញ់​តែ​សំបក​ក្រៅ​
​    ​តាម​ជំនឿ​របស់​ជនជាតិ​ជ្វី​ហ្វ ស្បៃ​មុខ​មាន​ហេតុផល​គួរឱ្យ​រំភើបចិត្ត​បំផុត​បង្កប់​នៅ​ខាងក្នុង​។ ពួក​ជ្វី​ហ្វ​យល់ថា ស្នេហា​ពិត​មិនមែន​ផ្តោត​តែ​លើ​រូបសម្បត្តិ​ខាងក្រៅ​នោះឡើយ តែ​វា​ជាការ​បង្ហាញ​ចិត្ត​ស្មោះ​អស់ពី​ក្រអៅបេះដូង ដូច្នេះហើយ​ទើប​គេ​បាំង​មុខ​កូនក្រមុំ ដើម្បីឱ្យ​ខាង​បុរស​ហ៊ាន​ទទួលយក​នាង​ទាំង​មិនបាន​ឃើញ​មុខ​នាង​សោះ​នៅ​ថ្ងៃ​រៀបការ​៕

 

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់