adverise with khmeread 0

វត្ថុ​តាំង​ក្នុងផ្ទះ ៩ មុខ​នេះហើយ​ដែល​ជួយ​លើក​ហុងស៊ុយ​សម្រាប់​លោកអ្នក​និង​គ្រួសារ​

    ​លោកអ្នក​ច្បាស់​ជា​ធ្លាប់​ឃើញ​គេ​តាំង​រូប​ដំរី​ក្នុងផ្ទះ ហើយ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​យក​រូប​ដំរី​ទៅ​ដាក់​ក្នុងផ្ទះ​ធ្វើ​ស្អី​? ជាការ​ពិត ប្រសិនបើ​លោកអ្នក​មិនមែនជា​មនុស្ស​ជឿ​អប្បិយ​ជំនឿ ហុងស៊ុយ ទោះ​ឱ្យ​លោកអ្នក ១ លាន​រៀល​ទៀត ក៏​លោកអ្នក​មិន​ជឿ​នោះដែរ​។ តែ​ទោះយ៉ាងណា សម្រាប់​ប្រជាជន​ចិន និង​ខ្មែរ​កាត់​ចិន​ភាគច្រើន អប្បិយ​ជំនឿ​ហុងស៊ុយ មិនអាច​កាត់ផ្តាច់​បាន​ពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​នោះឡើយ​។ ថ្ងៃនេះ​យើង​នឹង​ជម្រាបជូន​នូវ​វត្ថុ​តាំង​ក្នុងផ្ទះ​ចំនួន ៩ មុខ ដែល​នឹង​ជួយ​លើក​ហុងស៊ុយ​របស់លោក​អ្នក​។ 

​    ​១. ក្រូច​សំបក​លឿង 
​    ​ដាក់​វា​ក្នុង​កញ្ច្រែង​មួយ ហើយ​យកទៅ​តាំង​នៅលើ​តុ​។ ក្រូច​សំបក​លឿង​តំណាងឱ្យ​ការហូរចូល​លុយ​ដោយ​គ្មាន​ការរំខាន​។ 

​    ​២. ផ្លែ​ទទឹម​
​    ​ដាំ​ផ្លែ​ទទឹម​មួយ​ដើម​នៅមុខ​ផ្ទះ​នឹង​ជួយ​ឱ្យ​លោកអ្នក​ឆាប់​មាន​ចៅ​បី ហើយ​គ្រួសារ​នឹង​មិនចេះ​ឈ្លោះ​គ្នា និង​ពុំ​មានរឿង​រកាំរកូស​នឹង​គ្នា​នោះឡើយ​។ 

​    ​៣. តុមូល​
​    ​តាម​ជំនឿ​ចិន តុមូល​ជួយ​គ្រួសារ​មិនឱ្យ​ធ្លាក់ខ្លួន​ក្រ និង​នាំមក​នូវ​ភាពរុងរឿង​រកស៊ី​មានបាន​។​

​    ​៤. រូបចម្លាក់​ជ្រូក​
​    ​រូប​ជ្រូក​តំណាងឱ្យ​ទ្រព្យសម្បត្តិ និង​ភាព​មាន​កូនចៅ​ច្រើន​។ រូបនេះ​ដាក់​ត្រង់ណា​ក៏បាន​ដែរ​។ 

​    ​៥. រូបចម្លាក់​ដំរី​
​    ​រូប​ដំរី​តំណាងឱ្យ​គំនិត​ប្រាជ្ញា​ឈ្លាសវៃ និង​លាភ​សំណាង​។ រូបនេះ​គួរ​ដាក់​នៅ​បន្ទប់ទទួលភ្ញៀវ​។ 

​    ​៦. ផ្លិត​
​    ​ផ្លិត​ជួយ​ឱ្យ​គ្រួសារ​ជួបតែ​ភាពសុខសាន្ត និង​សន្តិភាព​។ គួរ​តាំង​រូប​ផ្លិត​នៅ​ជញ្ជាំង ត្រង់​ទិស​ខាង​ណា​ក៏បាន​ដែរ​។

​    ​៧. រូបចម្លាក់​អណ្តើក​
​    ​រូប​អណ្តើក​តំណាងឱ្យ​សុខភាព​ល្អ និង​អាយុ​វែង​។ អាចដាក់​តាំង​លើ​តុ ត្រង់​កន្លែង​ណា​ដែល​ទំនង​។ 

​    ​៨. រូបចម្លាក់​មាន់​
​    ​មាន់​តំណាងឱ្យ​សំណាង​ខាង​លុយកាក់​ដែល​កកើត​មិនចេះចប់​មិនចេះហើយ​។ ហើយ​វា​ក៏​តំណាងឱ្យ​ការនាំ​ឧបទ្រពចង្រៃ​ចេញពីផ្ទះ​ផងដែរ​។ ដាក់តាំង​វា​នៅលើ​តុ​។ 

​    ​៩. ក្អម ឬ​របស់​សូន្យ​ពី​ដីឥដ្ឋ​
​    ​តំណាងឱ្យ​លុយកាក់ មាស និង​ស្ថេរភាព​ហិរញ្ញវត្ថុ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់