adverise with khmeread 0

របៀប​ស្វែ​ករក Product Key របស់ Windows ឬក៏ MS Office នៅលើ​កុំព្យូទ័រ​របស់​អ្នក​

    ​អ្នក​ប្រហែលជា​កំពុង​ស្វែងរក Product Key របស់ Windows ឬក៏ MS Office យ៉ាង​លំបាក​ហើយ​មើលទៅ​។​

​    ​មិនចាំបាច់​ស្វែងរក​តាម​អ៊ី​ន​ធឺ​ណេ​ត​ទេ ព្រោះ Product Key ទាំងនោះ​មិនត្រូវ​នឹង​ម៉ាស៊ីន​របស់​អ្នក​ទេ​។​

​    ​ខាងក្រោម​នេះ​គឺជា​របៀប​រក​៖
​    ​
​    ​១. ស្វែងរក Product Key តាមរយៈ Sticker បិទ​ជាប់​នឹង​កុំព្យូទ័រ​របស់​អ្នក​
​    ​ធម្មតា​កុំព្យូទ័រ​ទាំងអស់​សុទ្ធតែ​មាន​បិទ Sticker ទាំងអស់នេះ ប៉ុន្ដែ​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​ឡើយ​។ នៅលើ Sticker នេះ​មាន​បិទ​លេខ Product Key របស់ Microsoft សម្រាប់​ដាក់​បញ្ជាក់​ឱ្យ​កម្មវិធី MS Office និង​ប្រព័ន្ធ​ប្រតិបត្តិការ Windows​។​

​    ​២. ក្នុងករណី​កុំព្យូទ័រ​ទិញ​មក​អត់​មាន Sticker 
​    ​ប្រសិនបើ​អ្នកទិញ​កុំព្យូទ័រ​មក ដោយ​គ្មាន Sticker នេះ​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​មួយ​ឈ្មោះថា Magical Jelly Bean Key Finder​។ អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​នេះ​តាមរយៈ​វេ​ប​សាយ https://www.magicaljellybean.com/keyfinder/ ហើយ​នៅពេល​ចូលទៅ​ដល់​មាន​ជម្រើស​ពីរ​ឱ្យ​ជ្រើសរើស​។ ជម្រើស​ទីមួយ​ដោយ​ឡូត​ដោយ​ឥតគិតថ្លៃ និង​មួយទៀត​ដោ​ន​ឡូត​ដោយ​គិតថ្លៃ​។ បើ​អ្នក​ជ្រើស​រើសយក​ឥតគិតថ្លៃ មុខងារ​ដាក់ឱ្យ​ប្រើប្រាស់​របស់​កម្មវិធី​នេះ​បានតែ​បី​ទេ ប៉ុន្ដែ​ក្នុងចំណោម​បី​នោះ​គឺមាន​របស់​ដែល​យើង​ត្រូវការ​៕

adverise with khmeread
ប្រភព៖ pcworld

អ្នកនឹងចូលចិត្ត

មតិយោបល់