adverise with khmeread De gea and zlatan

David De Gea: Zlatan បានបង្ហាញសមត្ថភាពដូចជាកីឡាករចាស់វស្សារបស់ Man Utd

          អ្នកចាំទី David de Gea បានតា​ម​មើល​កី​ឡាករ Zlatan Ibrahimovic ពេល​រក​គ្រាប់​បាល់​នៅពេល​ចាប់ផ្តើម​លេងបាន​តែ៣​នាទី​អំឡុង​ការ​ប្រកួត​កម្តៅសាច់​ដុំ​មុន​រដូវ​កាល​កាល​ពី​ថ្ងៃសៅរ៍នោះបាននិយាយថា សកម្មភាព​របស់​ Zlatan ​ហាក់​ដូច​ជា​គាត់​បាន​ពាក់​អាវ Man Utd ​ច្រើន​ឆ្នាំ​មក​ហើយ។

ខ្សែប្រយុទ្ធ Zlatan អាចសម្របខ្លួន​ជាមួយ​ក្រុម​ Man Utd យ៉ាងឆាប់រហ័ស​ហើយ​កំពុងតែ​ស្និទ្ធ​ស្នាលជាមួយ​នឹង​សមាជិក​ក្រុម​ទាំង​មូល។ ខ្សែប្រយុទ្ធ​សញ្ជាតិ​​ស៊ុយអែត​រូបនេះ​រក​បាន​គ្រាប់បាល់​យ៉ាងអស្ចារ្យ​អំឡុង​ពេល​ប្រកួត​ជា​មួយ​ក្រុម​ Galatasaray។

          អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ David de Gea បាន​បន្ត​ថា “​ខ្ញុំគិត​ថា គាត់អាច​សម្របខ្លួន​បាន​ឆាប់។ អ្នក​អាចមើល​ឃើញ​ គាត់បាន​លេង​នៅទី​នេះច្រើន​ឆ្នាំ”។ គាត់គឺជា​កីឡាករ​កំពូល គាត់អស្ចារ្យ​និង​មាឌធំមែនទែន ហើយគាត់មាន​សមត្ថ ភាព។

          Zlatan មក​ដល់​ទីក្រុង Manchester កាលពី​ចុងសប្តាហ៍​មុន​និង​បាន​ទូរ​ស័ព្ទ​ហៅ​ទៅប៉ូលិស​សុំអន្តរាគមន៍ នៅពេល​អ្នក​កាសែត​ចោម​រោម​ ដើម្បីថត​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់