adverise with khmeread Sane

Manchester City នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរ Leroy Sane

          បើទោះបីជាមានការបង្កើនតម្លៃពី៣៥លានផោន ទៅ៤២លានផោន​ក៏​ដោយ​​​ ក៏ក្លឹប City នៅតែចង់សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​​កីឡាករ Leroy Sane ពី​ក្លឹប Schalke ដែរ​។ City ចាប់អារម្មណ៍ Sane តាំងពីឆ្នាំមុនហើយ​កីឡាករ​រូបនេះ​អាចនឹង​បង្ហាញ​មុខ​នៅពេល​ City ជួប​ Arsenal ​នៅ​ Gothenburg នៅចុង​សប្តាហ៍​នេះ។

          កីឡាករ​ Sane វ័យ​២០​ឆ្នាំ​​បាន​​ពិនិត្យ​សុខភាព​នៅ​ទីក្រុង Manchester ​កាលពីថ្ងៃច័ន្ទ​ ហើយក្លឹប​ Schalke ក៏បាន​បញ្ជាក់ផងដែរ​ថា កីឡាក​រ​ អាល្លឺម៉ង់​រូបនេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេសអង់គ្លេស​ដើម្បីសម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​។

          ការទទួលបាន​ Sane ធ្វើឲ្យ City មានអារម្មណ៍កក់ក្តៅ បើទោះបីជា​ City ​នៅមិនទាន់​អាចសម្រេច​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​ខ្សែ​ការ​ពារ John Stones ក៏ដោយ៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់