adverise with khmeread Mario web

West Ham ត្រៀម៧លានផោនដើម្បីផ្ទេរខ្សែប្រយុទ្ធ Mario Gomez

          ដើម្បីដោះស្រាយបញ្ហា​ខ្សែប្រយុទ្ធរបស់ខ្លួនក្លឹប West Ham កំពុង​ពិចារ​ណា​ផ្ទេរកីឡាករ​​ Mario Gomez ក្នុងតម្លៃ​៧​លាន​ផោន។​ ខ្សែប្រយុទ្ធ​អាល្លឺម៉ង់វ័យ​៣១​ឆ្នាំ​រូបនេះ​រកបាន​២៨​គ្រាប់​នៅ​ក្នុងការ​បង្ហាញ​មុខ​៤១​លើក​ក្នុងកិច្ច​សន្យា​ខ្ចីជើង​ជាមួយ​ក្លឹប Besiktas កាលពីរដូវ​កាល​មុន។

          ដោយ​សារតែ​​ស្ថាន​ភាព​នយោបាយ​អាប់អួររបស់​ប្រទេសតួកគីបានធ្វើឲ្យ​កីឡាករ​រូបនេះចង់ចាក​ចេញ។ ក្លឹប​ West Ham បាននាំយក​កីឡាករ Gokhan Tore ជាអតីត​មិត្ត​រួម​ក្រុម​របស់ Mario ពីក្លឹប Besiktas ក្នុងកិច្ច​សន្យា​ខ្ចីជើងរយៈ​ពេល​យូររួច​ហើយ។

          ​គោលដៅ​​ដំបូង​របស់ West Ham គឺខ្សែប្រយុទ្ធ Carlos Bacca របស់​ក្លឹប AC Milan ដែល​មាន​ការព្រម​ព្រៀង​ផ្ទេរ​ក្នុងតម្លៃ​២៦​លាន​ផោន​។ ប៉ុន្តែកីឡាករ Carlos បាន​បង្អាក់​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​នេះដើម្បី​រង់ចាំ​ការផ្តល់ជូន​តម្តៃប្រសើរ​ជាងនេះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់