adverise with khmeread 13883790 269012333479887 1106385094 n

គណៈកម្មការ​វត្ត​ពោធិ៍​បានអាយុ​៧៦​ឆ្នាំ​រំលោភ​កុមារី​អាយុ​១១​ឆ្នាំ​ជាង​១០​លើក​នៅស្រុក​កោះធំ​ជាប់​ខ្នោះ

    កណ្តាល ៖ តា​ចាស់​អាយុ​៧៦​ឆ្នាំ​បាន​ប្រព្រឹត្ត​អំពើ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​១១​ឆ្នាំ​នាថ្ងៃទី មិន​ចាំ ក្នុង​ខែកក្កដា ឆ្នាំ២០១៦ កន្លែងកើតហេតុ​នៅ​ចំណុច​វត្ត​ពោធិ៍​បាន ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ​សរុប​ជាង​១០​លើក​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​រសៀល​ថ្ងៃទី២​ សីហា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​កុមារី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ ភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ  ខេត្តកណ្ដាល។​

    ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ វ៉ាំ​ង សៅ ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ក្បាល​កោះធំ ឃុំ​កោះធំ ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរគណៈកម្មការ​វត្ត​ពោធិ៍​បាន។​

    ប៉ូលិស​បន្តថា កន្លងមក​នៅក្នុង​អំឡុង​ថ្ងៃ​មិន​ចាំ ក្នុង​ខែមករា ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រមាណ​០៩​ព្រឹក ក្មេងស្រី​រងគ្រោះ បាន​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍​បាន​ដូច​សព្វដង​។ ពេលនោះ​នាង​ស្រេកទឹក បាន​ទៅសុំ​ទឹក​ឈ្មោះ វ៉ាំ​ង សៅ​ (​ជនសង្ស័យ​) និង​ជា​គណៈកម្មការ​វត្ត​ពោធិ៍​បាន រួច​ឈ្មោះ វ៉ាំ​ង សៅ ក៏បាន​ឱ្យ​ទឹក និងនំទៅ​ហូប។​

    ក្រោយពី​ញ៉ាំ​ទឹក និង​នំ​រួច ឈ្មោះ វ៉ាំ​ង សៅ ក៏បាន​នាំ​កុមារី ចូលទៅក្នុង​បន្ទប់​របស់ខ្លួន​ ​ក្នុងវត្ត​ពោធិ៍​បាន ហើយ​បានធ្វើ​សកម្មភាព ឱបថើប​រាងកាយ​នាង និង​បាន​រួមភេទ​ជាមួយ​នាង​រហូត​បានសម្រេច​។​

    ក្រោយពី​ធ្វើ​សកម្មភាព​រួច​ឈ្មោះ វ៉ាំ​ង សៅ បានឱ្យ​លុយ​ទៅ​ក្មេងស្រី​រងគ្រោះ​ចំនួន​៣.០០០​រៀល និង​ហាម​មិនឱ្យ​និយាយ​រឿងនេះ​ប្រាប់​ឪពុកម្ដាយ​នាង​នោះទេ។ លុះ​ក្រោយមក​នៅ​រាល់​ពេលដែល​ជនសង្ស័យ​បាន​ជួប ​និង​ក្មេងស្រី​រងគ្រោះ គឺ​តែងតែ​ឱ្យនំនែក​ទៅ​នាង រួច​ក៏​ល្បួង​នាង​យកទៅ​រួមភេទ​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់ខ្លួន និង​ជួនកាល​នៅក្នុង​ព្រៃ​ខាងមុខ​វត្ត​ពោធិ៍​បាន​។​ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​កុមារី នេះ​បានសម្រេច ជាង ១០ លើក​មកហើយ​គឺ​ចាប់តាំងពី​ខែមករា ឆ្នាំ២០១៦ រហូតដល់​អំឡុង​ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ។​

    លុះ​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ពាក់​កណ្ដាលខែកក្កដា ឆ្នាំ២០១៦ កុមារី​រងគ្រោះ​បាន​លួច​យកលុយ​ជនសង្ស័យ វ៉ាំ​ង សៅ ចំនួន​ជាង ៣០០.០០០​រៀល​ហើយ​ត្រូវបាន​ជនសង្ស័យ​ដឹង និង​បានមក​ប្រាប់​ដល់​លោកគ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​របស់​កុមារី​រងគ្រោះ ទើប​មានការ​បែកធ្លាយ​រឿងហេតុ​ដែល​ឈ្មោះ វ៉ាំ​ង សៅ បាន​រួមភេទ​ជាមួយ​កុមារីនេះ​ឡើង​។​

    ប៉ូលិស​បន្តទៀតថា លុះ​នៅ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦  ឪពុក​កុមារី​រងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ។ ក្រោយពី​ទទួលបាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ បានធ្វើ​ការសាកសួរ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ វ៉ាំ​ង សៅ យកមក​កាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ វ៉ាំ​ង សៅ បាន​ឆ្លើយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​កុមារី រងគ្រោះ បានសម្រេច ជាង១០លើក​មកហើយ​ប្រាកដ​មែន។​ ដោយ​ក្នុង​មួយ​លើកៗ​គឺ​ខ្លួន​តែងតែ​ឱ្យ​ប្រាក់​ពី ៣.០០០​រៀល ទៅ ១០.០០០​រៀល​ដល់​កុមារី រងគ្រោះ រៀង​រាល់ដង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានធ្វើ​ការឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕
 

adverise with khmeread

មតិយោបល់