The first of two terminal high altitude area defense %28thaad%29 interceptors is launched during a successful intercept test   us army copy

ភាគហ៊ុន​វិស័យ​កម្សាន្ត​របស់​កូរ៉េខាងត្បូង​ដាំ​ក្បាល​ចុះ​យ៉ាងគំហុក ដោយសារ​ជម្លោះ​រវាង​ចិន​និង​កូរ៉េខាងត្បូង​ជុំវិញ​ខែល THAAD

    ​យោងតាម​វេ​ប​សាយ straitstimes របស់​សិង្ហ​បុរី​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា តារាចម្រៀង K-pop និង​តារា​សម្តែង​អាច​នឹង​ក្លាយជា​ជនរងគ្រោះ​ចុងក្រោយ​នៃ​ជម្លោះ​ខែល​ការពារ​ពី​មី​ស៊ី​ល​ជាមួយ​ចិន ខណៈដែល​ភាគហ៊ុន​វិស័យ​កម្សាន្ត​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ដោយសារ​បារម្ភ​ថា​អ្នកជិតខាង​ធំ​បំផុត​របស់ខ្លួន​នឹង​រឹតត្បិត​ការ​នាំចូល​មាតិកា​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​។ 

​    ​ផលិតកម្ម SM Entertainment ដែល​ល្បី​ដោយសារ​ក្រុម​ចម្រៀង​ដូចជា Girls' Generation បាន​ធ្លាក់ចុះ​ភាគហ៊ុន ៥,៣ ភាគរយ ខណៈ​ផលិតកម្ម YG Entertainment ជម្រក​របស់​តារាចម្រៀង Psy ម្ចាស់​បទ Gangnam Style បាន​ធ្លាក់ចុះ ៨ ភាគរយ​។​

​    ​លោក Lim Min Kyu អ្នកវិភាគ​នៅ​ក្រុមហ៊ុន​មូលប័ត្រ Hyundai Securities បាន​និយាយថា ភាគហ៊ុន​ធ្លាក់ចុះ​ចំពេល​មានការ​សន្និដ្ឋានថា ចិន​អាច​នឹង​កំណត់​ច្បាប់​អំពី​មាតិកា​របស់​កូរ៉េខាងត្បូង ខណៈដែល​ទំនាក់ទំនង​កាន់តែ​អាក្រក់​ឡើង​ដោយសារតែ​ផែនការ​ដាក់ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល THAAD ជាមួយ​អាមេរិក​។ 

​    ​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង​ក្នុងការ​ដាក់ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​អាមេរិក​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ក្លា​ពី​ប្រទេស​ចិន​។ 

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ក៏បាន​ធ្លាក់ចុះ​ដែរ​ក្នុង​ប៉ុន្មាន​សប្តាហ៍​មកនេះ​។ 

​    ​ប្រភពពីរ​នៅ​ស្ថានីយ៍ទូរទស្សន៍​ចិន​នៅ​ភាគខាងត្បូង​ខេត្ត​កា្វ​ង​ទុង​បាន​ប្រាប់​កាសែត South China Morning Post ថា ពួកគេ​បានទទួល​បញ្ជា​ពី​អ្នកឃ្លាំមើល​បណ្តាញ​ផ្សព្វផ្សាយ​ជាតិ​ថា ការយល់ព្រម​ថ្មីៗ​សម្រាប់​ចាក់ផ្សាយ​កម្មវិធី​ទូរទស្សន៍​ដែលមាន​តារាចម្រៀង K-pop កូរ៉េខាងត្បូង​នឹងមិន​ទទួលបាន​សិទ្ធិ​ឆាប់ៗ​នេះ​ទេ​៕

ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់