adverise with khmeread 3d7f5623 6405 4c5e 966f 9eefd0572c38

អ្នក​ដាំ​គិតតែ​ដាំ​.....​អ្នក​កាប់បំផ្លាញ​គិតតែ​ពី​បំផ្លាញ

    បាត់ដំបង ៖ ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​សង្គម នៅ​ព្រឹក​ថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៦​កន្លងទៅនេះ  លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ហាក់ ស្នងការ​ស្តីទី តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ចំណុះ​ស្នងការដ្ឋាន​ ចំនួន១៣០នាក់​,​ ប៉ូលិស​នារី ចំនួន០៨នាក់ ចូលរួម​ដាំ​ដើមឈើ​នៅ​ចំណុច ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង។​

    ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​មន្ត្រីរាជការ តាម​បណ្តា​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្តបាត់ដំបង​​យ៉ាងច្រើន​កុះករ​ផងដែរ​។​

    ទិដ្ឋភាព​នៃ​ការ ចូលរួម​នាពេលនេះ​គឺជា​ការរួមចំណែក​យ៉ាង​ធំធេង​ក្នុង​កិច្ចការ​សង្គម ពិសេស​ការថែរក្សា​នូវ​បរិស្ថាន​ធម្មជាតិ​បៃតង ព្រោះ​បរិស្ថាន​គឺជា​ជីវិត​របស់​យើង​គ្រប់គ្នា បើ​គ្មាន​បរិស្ថាន​ ឬ​បរិស្ថានមិនល្អ​ប្រសើរ គឺជា​ការបំផ្លាញ​ដ៏​ធំធេង​សម្រាប់ ជីវិត មនុស្ស សត្វ រុក្ខជាតិ​លើ​ភពផែនដី។​

    សកម្មភាព​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​កោតសរសើរ​មិន​ដាច់​ពី​មាត់ ហើយ​បាន​ថ្កោលទោស​ដល់​ពួក​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ចាស់ដៃ  តែ​ពួកគេ​មិនដែល​ខ្វល់​ម្តងណា​ឡើយ៕

adverise with khmeread

មតិយោបល់