adverise with khmeread 3c2fd2fc f2c6 4982 ab38 009f08c12ccb   copy

ចាប់ចោរ​៤​នាក់​លួច​កង់​ម៉ូតូ​តាម​សណ្ឋាគារ

    សៀមរាប ៖ ជនសង្ស័យ​៤​នាក់​ ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្រោយពេល​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​កង​ម៉ូតូ​តាម​សណ្ឋាគារ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០៤​នាក់ រួមមាន​ទី​១-ឈ្មោះ ចាន់ បញ្ញា ហៅ​ម៉ាប់ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​មណ្ឌល​បី សង្កាត់​ស្ល​ល​ក្រាម​, ​ទី​២-ឈ្មោះ ឈឿង ចិន ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ពាក់​ព​ន្ធ័​ករណី​លួច នឹង​ប្រើប្រាស់​សារធាតុ​ញៀន​ ដោយ​ខុសច្បាប់,​ ទី​៣-ឈ្មោះ សៀវ សុភ​ក្ត្រ ភេទ ប្រុស អាយុ​១៦​ឆ្នាំ​, ទី​៤-ឈ្មោះ ឌុល រ៉ាត់ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​០១ ​ខែសីហា ​ឆ្នាំ​២០១៦ ជនសង្ស័យ​ចំនួន​០២​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ស្មាស ពណ៌ខ្មៅ។  លុះ​មកដល់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ ក្នុង ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ស្រាប់តែ​ឈ្មោះ ចាន់ បញ្ញា បាន​ឈប់​ម៉ូតូ នៅ​ខាងក្រៅ​បរិវេណ​សណ្ឋាគារ​។ ចំណែក​ឈ្មោះ ឈឿង ចិន បាន​ដើរចូល​ទៅក្នុង​បរិវេណ​សណ្ឋាគារ​បម្រុង​ធ្វើ​សកម្មភាព​លួច។​

    ខណៈ​ពេលនោះ​ត្រូវបាន សន្តិសុខ​សណ្ឋាគារ យាម​មើល ការខុសត្រូវ​នៅ​ទីនោះ ឃើញ​ និង​ធ្វើការ​សួរនាំ​ស្រាប់តែ​ឈ្មោះ ឈឿង ចិន បាន​ព្យាយាម​រត់​តែ​ត្រូវ​សន្តិសុខ និង​បុគ្គលិក​សណ្ឋាគារ​ជួយ​ចាប់ឃាត់ខ្លួន​បាន។ ចំណែក​ឈ្មោះ ចាន់ បញ្ញា បាន​ជិះ​ម៉ូតូ ធ្វើការ​គេចខ្លួន។​

    បន្ទាប់ពី​បានទទួល​សេចក្តីរាយការណ៍ និង​ពាក្យបណ្តឹង​របស់​ម្ចាស់​សណ្ឋាគារ លោកនាយ​ប៉ុស្តិ៍ តាម​ការចង្អុលបង្ហាញ​ពី​លោក​អធិការ ក៏ដូចជា​លោក​អធិការរង​ទទួល​ផ្នែក​យុ​ត្តិ​ធ​ម៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​បញ្ជា​ឱ្យ​បន្ត​ស្វែងរក​ជនសង្ស័យ និង​បក្សពួក​ជនសង្ស័យ​បន្ថែម។​

    រហូតដល់​ម៉ោង​៩ ​និង​៣០​នាទី​ប៉ូលិស​បាន​រកឃើញ និង​ឃាត់ខ្លួន ឈ្មោះ ចាន់ បញ្ញា ព្រមទាំង​បក្សពួក​ចំនួន​០២​នាក់​បន្ថែមទៀត ឈ្មោះ សៀវ សុភ​ក្ត្រ និង ឈ្មោះ ឌុល រ៉ាត់ យកមក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។​

    យោងតាម​ពាក្យបណ្តឹង​របស់​ដើមបណ្តឹង បានឱ្យដឹងថា នៅ​បរិវេណ​សណ្ឋាគារ ធ្លាប់មាន​បាត់ ម៉ូតូ​មួយគ្រឿង និង​កង់​ចំនួន​មួយគ្រឿង​នា រយៈពេល​កន្លងមកនេះ​។​

    តាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​០៤​នាក់​កន្លងមក​ថា ធ្លាប់ធ្វើ​សកម្មភាព លួច​ជា​ច្រើនដង និង​ប្រើប្រាស់​សារធាតុ​ញៀន​ពិតមែន។

    ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍​នៃ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប កសាង​សំណុំ​ង​រឿង​បញ្ជូនទៅ​ការិយាល័យ ជំនាញ ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕
 

adverise with khmeread

មតិយោបល់